ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញ​បុរស​ម្នាក់​លង់ទឹក​ស្លាប់ នៅ​ភូមិ​កោះ​ប្រាក់​.​កៀនស្វាយ​

182

​កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​២២​ខែ​កុ​ម្ភះ​នេះ​ថា ករណី បុរស់​ម្នាក់​គាត់​លង់ទឹក​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​នេះ​នៅ​ចំណុចកើតហេតុ​:​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​
​ជនរងគ្រោះ​ឈ្មោះ ឈួន គ​ន្ធី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ​រោង​ពុម្ព មាន​លំនៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
លោក​អធិការ​បន្តទៀតថា​ដោយនៅ​ថ្ងៃ​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​វេលា​ម៉ោង​១៤ នឹង​១០​នាទី ជនរងគ្រោះ រួម​នឹង​មិត្ត​ភ័ក្ដិ ០៣ នាក់​ទៅ ០៤​នាក់ បាននាំគ្នា​មក​ផឹកស៊ី​នៅ​ហាង​ស្ទឹង​គគីរ ១៦៨ នៅលើ​កញ្ចុះ​បណ្តែត​ទឹក ស្ថិតនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​គ្នា​ផឹកស៊ី​តាំង​មកពី ម៉ោង​ប្រមាណ ១៤:១០​នាទី រហូតដល់​ម៉ោង ១៦:៣០​នាទី ហើយ​ជនរងគ្រោះ​ឈ្មោះ ឈួន គ​ន្ធី ភេទ​ប្រុស បាន​បបួល​ឈ្មោះ ណ​ម ឆាន ហៅ ឌី ភេទ​ប្រុស មាន​លំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចុះ​ហែល​ទឹក​លេង ដោយ​ជនរងគ្រោះ​បាន​ហែល​ទឹក​ទៅខាង​ទឹក​ជ្រៅ ឯ​ឈ្មោះ​ណ​ម ឆាន ហៅ ឌី ភេទ​ប្រុស នៅ​ហែល​ទឹក​រាក់ៗ​ជិត​កញ្ចុះ​បណ្តែត​ទឹក ហើយ​ក្រឡេច​រកមើល​ជនរងគ្រោះ​ដែល​ហែល​ទៅខាង​ទឹក​ជ្រៅ​ម្តងទៀត​តែ​មិនឃើញ ដោយមាន​ការសង្ស័យថា​លង់ទឹក ឈ្មោះ ណ​ម ឆាន ហៅ​ឌី ភេទ​ប្រុស បាន​ជ្រមុជ​ទឹក​រក​ជនរងគ្រោះ ០២ ទៅ ០៣​ដង​ដែរ តែ​រក​មិនឃើញ​ហើយ​បាន​ឡើង​ពី​ទឹក​មកវិញ និង​បបួល​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយគ្នា​ដើររក​តាម​កញ្ចុះ​បណ្តែត​ទឹក ព្រោះ​មុនពេល​ជនរងគ្រោះ លង់​ទឹកបាន​ប្រាប់ថា អញ​ហែល​ទៅរក​មិត្ត​ភ័ក្តិ​នៅ​កញ្ចុះ​ខាង​ត្រើយម្ខាង ។ លុះដល់​ម៉ោង​ម៉ោង ១៩:១០​នាទី ថ្ងៃ ខែ ឆ្នាំ​ដ​ដែរ​ទើប​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​មនុស្ស​លង់ទឹក​ខ្ពប​កោះ​ប្រាក់ ពេលនោះ​កំលាំង​ប៉ុស្តិ៍ រួម​និង​ប្រជា​ការពារ និង​លោកនាយ​ផ្នែក​ពិនិត្យ​ហេតុ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ តែ​ជនរងគ្រោះ​ដែល​លង់ទឹក​នោះ មិនទាន់​រកឃើញ​នៅឡើយ​។​
​លុះដល់​ព្រឹក​ថ្ងៃ​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ម៉ោង​៩ .៣៤ នាទី​ក្រុមការងារ​និង​សាច់ញាតិ​បាន​រុក​រកឃើញ​សព​ដែល​លង់ទឹក​នោះ​ឃើញ​រួច​ដឹក​សព​នោះមក​ផ្ទះ នៅ​ចំណុច​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ក្រោយ​ពិនិត្យ​សព​រួច​ជំនាញ​និង​ពេទ្យ​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន សព​ត្រូវបាន​ជំនាញ​ស្រុក​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​៕​

អត្ថបទដែលជាប់ទាក់ទង