មហាសន្និបាតសហព័ន្ធកីឡាទូកកង់កម្ពុជា បញ្ចប់អាណត្តិទី១ ២០១៥ -២០១៩ និងបន្តអាណត្តិទី២ ឆ្នាំ២០១៩-២០២៣
ភ្នំពេញ៖លោកថាង ហ្គោឌិន បានទទួល ការគាំទ្រពីអង្គមហាសន្និបាតឱ្យធ្វើជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា សម្រាប់អណត្តិទី២ ឆ្នាំ២០១៩-២០២៣ បន្តទៀត បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិអណត្តិចាស់(ទី១) និងបណ្តាក្លិបកីឡានៅទូទាំងប្រទេស សម្រេចបោះឆ្នោតគាំទ្រជូនលោកឱ្យធ្វើជាប្រធានសម្រាប់អណត្តិថ្មី ក្នុងមហាសន្និបាតបញ្ចប់អណត្តិកាលពីព្រឹកថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២១ នៅគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា។
សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មីចំនួន ០៩ រូប ដែលមាន៖
១-លោក ថាង ហ្គោដុន ប្រធាន
២-លោក ថោង រដ្ឋសក្តិ អនុប្រធាន
៣-លោក វ៉ាត់ ចំរើន អនុប្រធាន
៤-លោកសោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ
៥-កញ្ញា ងួន តរុណី អគ្គហេរញ្ញឹក
៦-លោក ឡុង សុខា សមាជិក
៧-លោក វ៉េត យុវមនាថ សមាជិក
៨-លោកស្រី ទិព្វ ច័ន្ទវត្តី សមាជិក
៩-លោក លឹម ច័ន្ទណារ៉េត សមាជិក ។
បើតាមលោកអគ្គលេខាធិការសហព័ន្ធទូកក្តោងឲ្យដឹងនោះថា ប្រភេទកីឡាទូកក្តោង គឺកីឡាមួយប្រភេទដែលស្ថិតក្នុងចំណោមកីឡាអូឡាំពិកមួយ និងជាប្រភេទកីឡាលើទឹក ដែលពេញនិយម នៅលើពិភពលោក ។ កីឡាទូកក្តោងមានប្រវត្តិចូលមកប្រទេសកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយម តែត្រូវបាត់បង់ទៅវិញទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ហើយទោះក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក៏វិស័យកីឡាទូកក្តោងមិនមានការស្រោចស្រង់ រហូត ដល់ឆ្នាំ ២០១៥ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីបង្កើតសហព័ន្ធកីឡាទូកក្តោងនេះឡើង ដោយមានការទទួលស្គាល់ពីសំណាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានការអនុញ្ញាតពីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើអោយសកម្មភាពចាប់ពីឆ្នាំ២០១៥ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាទូកក្តោង អា ស៊ីនិង សហព័ន្ធកីឡាទូកក្តោងអន្តរជាតិនៅឆ្នាំ ២០១៧ ៕