ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ ស្រវឹងស្រាទះគូទកូនក្រមុំគេ

84

កណ្ដាលៈ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹង ចូលទៅក្នុងផ្ទះអ្នកជិតខាង ដោយឃើញកូនក្រមុំគេ កំពុងដេកចុចទូរស័ព្ទនៅក្រោមផ្ទះ ក៏ទៅទះគូទកូនក្រមុំគេ៤ដៃ ធ្វើឲ្យម្ដាយឪពុកខាងស្រី ខឹងទ្រាំពុំ បានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ស្ថិតក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រីឯយុវនារីរងគ្រោះឈ្មោះ ច ប.ផ ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត ។ ជនរងគ្រោះ និងជនសង្ស័យ មានទីលំនៅភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ យុវនារីរងគ្រោះ បាននៅផ្ទះជាមួយបងប្អូនរបស់ខ្លួន​ ដោយចុចទូរស័ព្ទលេងនៅខាងក្រោមផ្ទះ រីឯម្ដាយឪពុក ចេញទៅជជែកលេងជាមួយអ្នកជិតខាង ដែលនៅជាប់របងផ្ទះគ្នា ។ ខណៈនោះស្រាប់តែជនសង្ស័យ ពុំដឹងជាមកពីណា ដើរក៏ដើរចូលផ្ទះយុវនារីរងគ្រោះ ដោយមានសភាពស្រវឹងស្រាជោកជាំ ដោយយុវនារីរងគ្រោះពុំបានដឹងថា ជនសង្ស័យចូលក្នុងផ្ទះខ្លួនឡើយ ឆ្លៀតឱកាសនោះ ជនសង្ស័យក៏បាន
យកដៃ ទះគូទនារីរងគ្រោះចំនួនបួនដៃ ភ្លាមនោះនារីរងគ្រោះភ្ញាក់ក្រោកស្រែកឆោឡោ ហើយជនសង្ស័យ នៅតែស្រវ៉ាស្ទុះរកចាប់ទ្របលើនារីរងគ្រោះបន្ថែមទៀត តែជនរងគ្រោះ បានរត់ចេញមកក្រៅផ្ទះរួចខ្លួន ក្នុងពេលជាមួយគ្នានោះ ឪពុកម្តាយនារីរងគ្រោះ ដែលកំពុងជជែកលេងជាមួយអ្នកជិតខាង បានឮសំឡេងកូនស្រីស្រែឆោឡោ នៅផ្ទះរបស់ខ្លួន ក៏បានមកមើល ស្រាប់តែឃើញជនសង្ស័យ ដើរចេញទៅបាត់ ដោយបានឮសំឡេងជនសង្ស័យនិយាយថា អញយកឈ្មោះ ប.ផ ឲ្យទាល់តែបាន ។
ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះ បានរៀបរាប់ដំណើររឿង ប្រាប់ម្ដាយរបស់ខ្លួន បន្ទាប់ពីម្ដាយនារីរងគ្រោះស្ដាប់រួច ភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំបាត ឲ្យធ្វើការចាប់ខ្លួន។
បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង