ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទំនិញក្លែងបន្លំម៉ាក លួចនាំចូលដោយខុសច្បាប់នៅក្នុងផ្សារអូរឬស្សី ចំនួន១០តូប

77

 

ភ្នំពេញ៖ ក្រុមសមត្ថកិច្ចចំរុះដឹកនាំដោយ លោក ស្រី ម៉ានី ព្រះរាជអាជ្ញារង និង លោក ឡុង ស្រេង បានដឹកនាំក្រុមការងារចំរុះចុះធ្វើការទប់ស្កាត់ និងបង្ក្រាបទំនិញក្លែងបន្លំម៉ាក លួចនាំចូល សន្និធិ ចែកចាយលក់នូវផលិតផល ស្បែកជើង និងកាបូប ម៉ាកPEDRO និងម៉ាក CHARLES & KETH មានលក់នៅក្នុងផ្សារអូរឬស្សី ចំនួន១០តូប ដោយដកហូតបានកាបូបចំនួន៨៩ និងស្បែកជើងចំនួន៥៣គូ និងអញ្ជើញអ្នកលក់ដូរផ្ទាល់មកស្នាក់ការផ្សារធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការចែកចាយបន្តទៀតនូវទំនិញមិនមានការអនុញ្ញាត ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងពង្រឹងការអនុវត្តន៍ច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភាព៕

 

អត្ថបទដែលជាប់ទាក់ទង