ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ Stop Covid”

276

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដStop Covid”ហើយ។ នេះជាការចូលរួមគ្នាទប់ស្កាត់ និងបញ្ឃប់ COVID19ទាំងអស់គ្នា។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា បន្ថែមពីការបាញ់អាល់កុល និងវាស់កំដៅជាប្រចាំថ្ងៃនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code “ទប់ស្កាត់ដូវីដ Stop Covid”រួចហើយ។ តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលដែលលោកអ្នក ចូលក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

   លោកសូមអោយមានចូលរូមអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ  ក្នុងវិធានការ ការពារ COVID19 រាជរដ្ឋាភិបាលកម្ពុជា

  • , ការពារ

     , ពាក់ម៉ាស់

     , លាងដៃ

     , គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី , ម៉ែត្រឡើងទៅ)

  • កុំ

     , កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល  និងម៉ាស៊ីនត្រជាក់ច្រើនពេក

     , កុំចូលទៅកន្លែងមានមនុស្សច្រើន

     , កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង