ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់សង្កាត់ស្ទឹងមានជ័យ នៅយប់ថ្ងៃទី១៥

116


(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើសុំដល់អាជ្ញាធរ ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អំពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួនខណ្ឌមានជ័យ នៅយប់ថ្ងៃទី១៥ ខែសីហា ដោយសារតែអ្នកជំនាញ នឹងកាត់តភ្ជាប់បំពង់ចែកចាយទឹកថ្មី។

ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៧ម៉ោង ចាប់ពីម៉ោង២១៖០០នាទីយប់ ដល់ម៉ោង ០៤៖០០នាទីព្រឹក និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់តភ្ជាប់បំពង់ទឹកថ្មីរួម។

រដ្ឋាករទឹក បានស្នើដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់កាត់ផ្តាច់ទឹកស្អាត ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ សូមត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី ដោយក្តីអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង