ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​៣​នាក់​ របួស​៣​នាក់​

86

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៥​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៣​នាក់​ របួសធ្ងន់​ ២​នាក់​ របួសស្រាល​ ១​នាក់​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ២​នាក់​(​យប់​១​នាក់​)​ ។​

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ ៥​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៨​គ្រឿង​ រថយន្ត​តូច​ ១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​២​នាក់​)​ មិន​គោរព​សិទ្ធិ​ ១​លើក​និង​មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តរតនគិរី​ ២​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ ពោធិ៍សាត់​ ២​លើក​ ស្លាប់​១​នាក់​ និង​ខេត្តកំពង់ស្ពឺ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៤​ គឺ​ថ្ងៃ​ទី​១-១៤​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១១២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៥៧​នាក់​ របួស​សរុប​ ១៣៧​នាក់​ របួសធ្ងន់​ ៩២​នាក់​ របួសស្រាល​ ៤៥​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង