ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់​ខ្លួន​ពីរ​នាក់ប្តី​ប្រពន្ធ​​ លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត​បុប្ផា​សុវណ្ណ​ ជាង២លានរៀល

76


​ពោធិ៍សាត់​៖​ ជនសង្ស័យពីរ​នាក់​ប្តី​ប្រពន្ធ ​ដែល​លួច​លុយ​ព្រះសង្ឃ​ចំនួន​២.៤៥៤.៥០០​រៀល​ ត្រូវបានកម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច​ និង​កម្លាំង​ប្រជា​ការពារ​ដឹកនាំ ​ដោយ​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ បាន​ចុះ​បង្ក្រាប​និង​ចាប់​ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​១៣​​រសៀល​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​កុដិ​លោក​វត្ត​បុប្ផា​សុវណ្ណ​ស្ថិត​ក្នុងភូមិ​កណ្តាល​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ឯក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​សកម្មភាព​ចោរកម្ម​នេះ​ភ្លាម​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ និង​ប្រជា​ការពារ​ក្នុងភូមិ​ធ្វើការ​ចុះ​បង្ក្រាប​ភា្ល​មៗ​ទាន់​ពេលវេលា​ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ មានឈ្មោះ​ ស៊ូ​ គឹ​ម​ហ៊ុ​ល​ អាយុ​ ៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព​ ឃុំ​ព្រែក​មហាទេព​ ស្រុក​ស្វាយប៉ោ​ ខេត្តបាត់ដំបង​ និង​ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ​ ឈុ​ន​ ស្រី​ពៅ​ អាយុ​ ២៧​ ឆ្នាំ​មានកូន​ ២​ នាក់​ប្រុស​។​ រីឯ​វត្ថុ​តាង​រួម​មាន​៖​ម៉ូតូ​ម៉ាក​ឃ្លី​ក​ ១​គ្រឿង​ ព​ណ៌​ស​ គ្មាន​ស្លាក​លេខ​ ​ទូរស័ព្ទ​ដៃ​ ២​ គ្រឿង​ និង​លុយ​ ចំនួន​ ២.៤៥៤.៥០០​រៀល​​។​

​លោក​អធិការ​បាន​បន្ត​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ​តាម​បញ្ជារ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ ចុះ​ថ្ងៃ​ទី​ ១៤​ ខែសីហា​ ឆ្នាំ​២០១៨​ ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិ​វិធី​៕

អត្ថបទដែលជាប់ទាក់ទង