ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា កំពុងឈ្នះឆ្នោត នាំមុខភ្លូកទឹកភ្លូកដី

92


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅម៉ោង៧:៣០ យប់នេះថ្ងៃទី១៥ ខែសីហា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃចំនួនអាសនៈអំពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦។

សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងការប្រកាសលទ្ធផលយប់នេះ គឺនឹងមានការប្រកាសឈ្មោះបេក្ខជន តំណាងរាស្ត្រទាំង១២៥នាក់ផងដែរ។ យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជា កំពុងឈ្នះនាំមុខភ្លូកទឹកភ្លូកដី។
សូមអរគុណបងប្អូនរួមជាតិ និងកូនក្មួយយុវជន កម្មករកម្មការនីទាំងអស់ ដែលបានទៅបោះឆ្នោតគាំទ្រឲ្យ គណបក្សប្រជាជនកម្ពុជា លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំកម្ពុជា ឲ្យរីកចម្រើនដែលនាំមកនូវ ផលប្រយោជន៍សម្រាប់ប្រទេសជាតិ យើងទាំងមូល។

នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីចំនួន ១៥៣៦៨នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មករ កម្មការិនី ដែលអញ្ជើញជួបសំណេះសំណាល ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រ សហគ្រាស ចំនួន១៧ មកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១។ រោងចក្រ សហគ្រាសទាំង១៧នេះ វិនិយោគដោយជនជាតិចិនចំនួន១២ វិនិយោគដោយកូរ៉េចំនួន១ វិនិយោគដោយម៉ាឡេស៊ីចំនួន២ និងវិនិយោគដោយជនជាតិខ្មែរចំនួន២ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស និងផ្គត់ផ្គង់ក្នុងស្រុក។

អត្ថបទដែលជាប់ទាក់ទង