ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករមិនស្គាល់មុខ ចាក់មន្ត្រីនគរបាលប៉ុស្ដិ៍គោកចកម្នាក់ ជាង១០កាំបិត ស្លាប់នៅនឹងកន្លែង

64

ខេត្តសៀមរាប៖ មន្ត្រីនគរបាលប៉ុស្ដិ៍គោកចកម្នាក់ ត្រូវបានជនមិនស្គាល់មុខ ប្រើកូនកាំបិតចុងស្រួច ធ្វើសកម្មភាពចាក់សម្លាប់ភ្លាមៗ។ ករណីឃាដកម្មនេះ បានកើតឡើងកាលពីវេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ករណីឃាដកម្មនេះ បង្កឡើងដោយជនសង្ស័យពុំស្គាល់មុខ បានធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះចំនួន១០កាំបិត គឺចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះនិងជនសង្ស័យ អាចមានគំនុំនឹងគ្នា ទើបឈានដល់ធ្វើឃាត ករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង