បុរសម្នាក់បើករថយន្តម៉ាក Lexus 570 ហើយហ៊ានយកកាំភ្លើងផ្ជង់ក្បាលអ្នកបើករថយន្តស្ទួច
ភ្នំពេញ៖ បុរសម្នាក់ជិះឡានបុកបង្គោលភ្លើងហើយ មិនអស់ចិត្ត ហ៊ានយកកាំភ្លើងផ្ជង់ក្បាលអ្នកបើករថយន្តស្ទួច ដើម្បីប្លន់យកឡានខ្លួនឯង ទៅដាក់ក្នុងផ្ទះវិញ ។ សូមបញ្ជាក់បុរសម្នាក់បើករថយន្តម៉ាក Lexus 570 ពណ៌សពាក់ស្លាកលេខ រដ្ឋ:07 2-8989 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតឡើងខឿន ទៅបុកចំបង្គោលភ្លើងមួយដើមបណ្តាលឲ្យបាក់ រីឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
រថយន្ដស៊េរីទំនើបម៉ាក Lexus RX570 ស្លាកលេខរដ្ឋ07 របស់ក្រសួងមហាផ្ទៃ បើកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែកក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម។ បន្ទាប់ពីបុករះ អ្នកបើកបរព្យាយាមបន្ថែមល្បឿន បើកត្រឡប់ក្រោយទាំងបែកកង់មុខម្ខាង បានប្រហែល៣០ម៉ែត្រ ស្រាប់តែផ្ទុះបែកកង់រថយន្តទាំង៣បន្ថែមទៀត ទើបបើកទៅមុខលែងរួច បង្កជាការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវិទ្យាល័យឫស្សីកែវ លើកំណាត់ផ្លូវជាតិលខេ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus RX 570 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ07 2-8989 ជារថយន្តរបស់ក្រសួងមហាផ្ទៃ ដែលបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ នៅមុខវិទ្យាល័យឫស្សីកែវ មិនដឹងជាយ៉ាងម៉េច រថយន្តបានរេចង្កូតបើកឡើងទៅលើសួនច្បារកណ្ដាលផ្លូវ រួចបុករះបង្គោលភ្លើងបាក់អស់មួយដើម តែអ្នកបើកបរមិនព្រមបញ្ឈប់រថយន្តទេ ដោយបានព្យាយាមបើកត្រឡប់ថយក្រោយទាំងបែកកង់ខាងមុខម្ខាង បានប្រហែល៣០ម៉ែត្រ ស្រាប់តែផ្ទុះបែកកង់រថយន្តទាំង៣បន្ថែមទៀត ទើបបើកទៅមុខលែងរួច។ រថយន្តបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ រីឯបង្គោលភ្លើងបាក់អស់១ដើម។
បន្ទាប់ពីកើតហេតុបន្តិចក្រោយមក គេបានឃើញបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត ចុះដើរទៅទិញបាកាសផឹកអស់មួយកំប៉ុង រួចដើរទៅប្រាប់សមត្ថកិច្ចថា គាត់មិនបានបើករថយន្តទៅបុកបង្គោលភ្លើងខាងលើនោះទេ។ គាត់ស្រែកថា គាត់មិនបានបុកបង្គោលភ្លើងទេ មានរថយន្តក្រុងមិនចាំស្លាកលេខមួយគ្រឿងទៀត ជាអ្នកបើកបុក ហើយបណ្ដាលឲ្យរលំបង្គោលភ្លើង លើរថយន្តរបស់គាត់៕