អភិបាលរងខេត្ត៖ សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកខ្សាច់កណ្តាល
កណ្ដាល៖នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកខ្សាច់កណ្តាល លោកមេឃុំ កងកម្លាំង មន្ត្រី បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងស្រុកខ្សាច់កណ្តាល។
ក្នុងឱកាសនោះលោកនុត ពុធដារា អភិបាលរងខេត្តកណ្ដាលបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះទោះបីចត្តាឡីស័កក៏ដោយត្រូវតែអនុវត្តតាមវិធានការការពារបស់ក្រសួងសុខាភិបាលគឺពាស់ម៉ាជាប្រចាំ លាងដៃនិងសាប៊ូ អាល់កុនិងជែលហើយរក្សាគម្លាតសុវត្ថិភាពផងដែរ។
ជាមួយគ្នានោះលោកសូមបងប្អូនអនុវត្តរបស់វិធានការសម្ដេចតេជោគឺ«៣ ការពារ និង៣កុំ» រួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម, គម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ) ដែល៣ការពារនេះសំខាន់ខ្លាំងណាស់ ដើម្បីយកឈ្នះលើជំងឺកូវីត-១៩។ឯ «៣កុំ»គឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ហើយរកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា, កុំចាប់ដៃគ្នា, កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម បើផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ ដាច់ខាតកុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ៕