ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន បញ្ជាក់ថា ជនជាតិចិន៨នាក់ ដែលអាជ្ញាធរស្រុកគីរីសាគរ ឃាត់ខ្លួន មិនមែនរត់ចេញពីទីតាំងដែលមានកូវីដ-១៩ទេ

58

 

ភ្នំពេញ ៖ ជនជាតិចិនចំនួន៨នាក់ ជាមួយនឹងអ្នករត់តាក់ស៊ី២នាក់ទៀត ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរខេត្តកោះកុងធ្វើការឃាត់ខ្លួនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពីខុនដូមួយកន្លែងនៅភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌចំការមនបញ្ជាក់ថា ខុនដូមួយនោះ មិនមែនជាទីតាំងដែលមានកូវីដ-១៩នោះទេ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានអះអាងថា ខុនដូមួយដែលមានទីតាំងក្នុងខណ្ឌចំការមន ខុនដូមួយនេះ មិនមែនជាទីតាំងដែលមានកូវីដ-១៩នោះទេ ហើយទីតាំងដែលអា

ជ្ញាធររាជធានីភ្នំពេញបិទពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនោះ គឺវីឡាF22 នៅជិតនិង condo នោះប៉ុណ្ណោះ ។
គួររំលឹកថា ជនជាតិចិនប្រុសស្រី៨នាក់ និងអ្នករត់តាក់ស៊ី ពីរនាក់ត្រូវបាន កម្លាំងគណៈ បញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុងធ្វើការឃាត់ខ្លួននិងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពី condo rose ភ្នំពេញ និងក្រោយពីទទួលបានព័ត៌មានពីវត្តមានរបស់ជនជាតិចិន ពុំមានឯកសារសម្គាល់ខ្លួន ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោក ទួន ឪទី អភិបាលរងស្រុកគីរីសាគរ ខេត្តកោះកុង ហើយបច្ចុប្បន្នអ្នកទាំងនេះ ត្រូវសមត្ថកិច្ច ប្រគល់ជូនមណ្ឌលសុខភាពកូនកុក ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង