ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកមាសប្រាក់ ទៅចាយអស់ បែកគំនិតប្រឌិតជារឿង (ចោរប្លន់) នៅស្រុកសង្កែ

48

 

ខេត្តបាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនព័ត៌មានបន្ថែ មទាក់ទងករណីដែលលេីកឡេីងថា មានជន ប្រ ដាប់អាវុធចូលប្លន់លំនៅដ្ឋានយកទ្រព្យសម្បត្តិនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

កាលពីព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១ មានករ ណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ ម៉ៅ ចំរេីន អាយុ៣៦ឆ្នាំរស់នៅក្រុមទី០៣ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ថា រូបភាត់ត្រូវបានជនល្មេីសចំនួន០៣នាក់ប្រដាប់ដោយអាវុធខ្លីនិងកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិមានប្រាក់និងគ្រឿងអលង្កការហេីយគេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងលោកវរ សេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ធ្វេីការស្រាវជ្រាវស៊េីបអង្កេតជាបន្ទាន់។

ឆ្លងតាមរយៈការស្រាបជ្រាវដោយយកចិត្តទុកដាក់បំផុតនោះទីបំផុតស្រ្តីឈ្មោះ ម៉ៅ ចំរេីន ដែលអះអាងថាគាត់ជាជនរងគ្រោះនោះបានសារភាពថា អ្វីដែលរូូបគាត់បានលេីកឡេីងថា មានក្រុម ចោរប្រដាប់អាវុធចូលប្លន់ក្នុងលំនៅដ្ឋាននោះ គឺជារឿងដែលគាត់បានប្រឌិតឡេីងតែប៉ុណ្ណោះ ដែលការពិតគឺមិនមានទេ។

ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះឡេីងដោយសារតែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិត មួយរយៈចុងក្រោយនេះរូបគាត់យកប្រាក់និងគ្រឿងអលង្កការទៅលក់និងចាយវាយអស់ហេីយ។

នៅចំពោះមុខបញ្ហានេះឈ្មោះ ម៉ៅ ចំរេីន បានទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡេីង បង្កឱ្យមានការភ្ញាក់ផ្អេីលនិងចលាចលក្នុងបរិយា កាសសង្គម ។ ក្រៅពីការសុំអភ័យទោសជាសា ធារណៈតាមរយៈឃ្លីបវីដេអូ រូបគាត់ត្រូវបានសមត្ថកិច្ចធ្វេីកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀត មុននឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ដូចបានជម្រាបជូនខាងលេីសូមសាធារណជន ពិសេសអ្នកប្រេីប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំមានការភាន់ច្រឡំ បន្តចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕

អត្ថបទដែលជាប់ទាក់ទង