ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់​ខ្លួន​ កូន​ចៅកែកាប់ជ្រូក​ម្នាក់​​​ ឈ្មោះ​ហ៊ាពៅៗ​ និង​កូន​ចៅ២​នាក់ ​ដែល​បើក​​រថយន្ត Lexus 570 ដកកាំ​ភ្លើង​ភ្ជង់​ អ្នក​បើក​រថយន្ត​ស្ទូច តាម​បញ្ជា​អភិបាល​រាជធានី

307

ភ្នំពេញ​៖ ចាប់​ខ្លួន​កូន​ចៅកែកាប់ជ្រូក​ម្នាក់​​ឈ្មោះ​ហ៊ាពៅៗ​អ្នក​បើក​រថយន្ត Lexus 570 ស្លាក​លេខ​រដ្ឋ07-2-8989 និង​បក្ខ​ពួក​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បញ្ជូន ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សីកែវ នៅ​ថ្ងៃ​ត្រង់​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្រោយ​កម្លាំង​សមត្ថកិច្ច​ក្រោម​ការសម្រប​សម្រួល​ពី​លោក សៀង សុខ ព្រះ​រាជអាជ្ញារងអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ដកហូត​រថយន្ត Lexus570 មក​វិញ។


សមត្ថកិច្ច​បញ្ញ្ជាក់​ថា៖​ដោយ​ឡែក រថយន្ត​បង្ក​វិញ​ត្រូវ​បាន​អូស​យក​ទៅ​កាន់​ទី​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​កាត់​ការ​តាម​នីតិ​វិធី​ច្បាប់។ជនបង្ក​គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាង​លើ​មាន​ឈ្មោះ ទ្រី ដារិន ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ហៅ​ហ៊ាពៅៗ ជា​កូន​ថៅកាប់ជ្រូក និង​ម្នាក់​​ទៀត ជាកម្ម​ក​សំណង់​មាន​ឈ្មោះ អ៊ុល ផានិត អាយុ​២៥ឆ្នាំ មុខ​របរ​កម្មករ​សំណង់ (ឃាត់​យកមក​សួរ​នាំ​នៅ​អធិការខណ្ឌ) ស្នាក់​នៅ​កន្លែង​កើត​ហេតុ។ ចំណែក​ឯ​អ្នក​បើក​បរ​រថយន្ត​កូរ៉ូឡា​មាន​ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០ឆ្នាំ មុខ​របរ​កូន​ចៅ (ឃាត់​យកមក​សួរ​នាំ​នៅ​អធិការខណ្ឌ) ស្នាក់​នៅ ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។ យ៉ាង​ណា​ក៏​ដោយ អត្ដ​សញ្ញាណ និង​តួ​នាទី​​របស់​ជនបង្ករូប​នេះ មិន​ទាន់​មាន​ការ​បញ្ជា​ក់ជា​ផ្លូវ​ការ​របស់​សមត្ថកិច្ច​នៅ​ឡើយ​ទេ។

ករណី​ដ៏​ព្រហើន​នេះ ត្រូវ​បាន​ផ្អើល​រហូត​ដល់​អភិបាល​រាជធានី​ភ្នំពេញ​​លោក ឃួង ស្រេង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍ ក្រោម​ការសម្រប​សម្រួល​របស់​ព្រះ​រាជអាជ្ញា ចុះ​ទៅ​យករថយន្ដ​ដែល​បង្ក និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​មួយ​គ្រឿង​​នេះ ព្រម​ទាំង​ចាប់​វាយ​ខ្នោះ​អ្នក​បើក​រថយន្ដស៊េរី​ទំនើប និង​បក្ខ​ពួក ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត ដែល​ត្រូវ​ចោទ​ប្រកាន់​ពីបទ ប្លន់យក​វត្ថុ​តាង របស់​សមត្ថកិច្ច។
ក្រោយ​ចាប់​ខ្លួន​ហ៊ាពៅ​រួច​មក​ប្លែក​ធ្លាយពី​អ្នក​រក​ស៊ី​កាប់ជ្រូក ថា ជន​ម្នាក់​​ឈ្មោះ​ទ្រី ដារិន ហៅ​ហ៊ាពៅ​នេះ​ជា​មនុស្ស​ដើរ​បោកគេជា​ច្រើន​ករណី និង​ជា​មនុស្ស​ម្នាក់​​ដែល​ឈ្លើយ​ណាស់ មិន​ចេះ​ខ្លាច​រអារ​ច្បាប់​ទម្លាប់​នោះ​ឡើយ។ ដូច្នេះ​​លើក​នេះ​ទំនង​ដល់​ថ្ងៃ​អន្សា​របស់​រូបគេ​ហើយ ដែល​ធ្លាប់​ដើរ​បោក​ប្រាក់​គេរាប់សិប​ម៉ឺន​ដុល្លារ​នា​ពេល​កន្លង​មក។
គួរ​បញ្ជា​ក់ថា៖ ម្ចាស់​រថយន្ដរូប​នេះ រួម​ជា​មួយ​បក្ខ​ពួក​២​នាក់​ទៀត បាន​បើក​រថយន្ដ​មួយ​គ្រឿង​​ទៀត តាម​រថយន្ដស្ទួច​របស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដែល​ដឹក​រថយន្ដ​របស់​ខ្លួន ទៅ​កាន់​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើ​ការដោះ​ស្រាយ និង​បង់ផាកពិន័យ​នោះ បាន​ដកកាំ​ភ្លើង​ទៅ​ភ្ជង់​អ្នក​បើក​រថយន្ដស្ទួច ឲ្យ​ដឹក​រថយន្ដ​របស់​ខ្លួន យក​ទៅ​ទុក​នៅ​ក្នុង​ផ្ទះ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ R0204 ក្រុម​១ ភូមិ​ខ១ សង្កាត់​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ។
សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា៖​រថយន្ត Lexus570 ពាក់ស្លាក​លេខ​រដ្ឋ: 07-2-8989 បាន​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម នៅ​សង្កាត់​ឬ​ស្សីកែវ ខណ្ឌ​ឬ​ស្សីកែវ កាលពី​វេលា​ម៉ោង​ជាង​៣ទៀបភ្លឺ​ថ្ងៃ​ទី១៥ ខែ​សីហា​ឆ្នាំ​២០១៨ ត្រូវ​បាន​មន្ត្រី​ចរាចរណ៍​ហៅ​រថយន្ត​ស្ទួច ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ​សារតែ​មន្ត្រី​ចរាចរណ៍​ទៅ​មុន បែរជាម្ចាស់​រថយន្ត Lexus 570​នេះ យកកាំ​ភ្លើង​ទៅ​ភ្ជង់ម្ចាស់​ឡានស្ទួច មិន​ឱ្យ​យកមក​ស្នងការ​រួច​ឱ្យ​ដឹក​យក​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ៕

អត្ថបទដែលជាប់ទាក់ទង