ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​សង្ស័យ​៤​នាក់​ជាកម្ម​ករបូមខ្សច់​លួច​ប្រេង​ថៅកែ ញឹកពេក​ចាប់​ខ្លួន​ដាក់​គុក

70


ភ្នំពេញ​៖ជន​សង្ស័យ​៤​នាក់​ចំណោម​គូកនវា៥​នាក់​ដែល​ជាកម្ម​ករបូមខ្សាច់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​បូម​ប្រេង​ម៉ាស៊ូត​នៅ​ការដ្ឋានបូមខ្សាច់​ជា​ញឹកញាប់​នោះ​ត្រូវ​ថៅកែបូមខ្សាច់​ប្ដឹងមក​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ចាត់​ការ​តាម​ច្បាប់។
សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ខែ​សីហា​ឆ្នាំ​២០១៨​នេះ​ថាជន​សង្ស័យ​ដែល​លួច​ប្រេង​ម៉ាស៊ូត នៅ​ចំណុច​ការដ្ឋានបូមខ្សាច់ ផ្លូវ​ជាតិ​លេខ​១ ភូមិ​ក្តីតាកុយ សង្កាត់​វាលស្បូវ ខណ្ឌច្បារអំពៅ ក្រុង​ភ្នំពេញ​​ក្នុង​អំឡុង​ពីខែមករា ឆ្នាំ​២០១៨ ដល់​ចុង​ខែ​កក្កដា ឆ្នាំ​២០១៨ ម៉ោង​២១។
សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជា​ក់ថាការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​អស់​នោះ​គឺ​យោង​តាម​ដើម​បណ្តឹង​ឈ្មោះ​ថៃ ឡុង ភេទ ប្រុស អាយុ​៣៤ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ អ្នក​គ្រប់​គ្រង​ការដ្ឋានបូមខ្សាច់ ស្នាក់​នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ជន​សង្ស័យ​០៤​នាក់ រួម​មាន​១-​ឈ្មោះ​សួន វិសាល ភេទ​ប្រុស អាយុ ២៥ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ កម្មករ​បូមខ្សាច់ ។
២-​ឈ្មោះ​ជន យីម ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ កម្មករ​បូមខ្សាច ។
៣-​ឈ្មោះ​សួន វិចិត្រ ភេទ​ប្រុស អាយុ ១៨ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ កម្មករ​បូមខ្សាច ។
៤-​ឈ្មោះ​កុច កុយ ភេទ​ប្រុស អាយុ​២៨ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ កម្មករ​បូមខ្សាច ។​ទាំង​០៤​នាក់​ស្នាក់​នៅ​ការដ្ឋានបូមខ្សាច់ ភូមិ​ក្តីតាកុយ សង្កាត់​វាលស្បូវ ខណ្ឌច្បារអំពៅ។
ប៉ូលិស​បាន​និយាយ​រៀបរាប់​ថា​មុន​ពេល​កើត​ហេតុ ដើម​បណ្តឹង​បាន​ជួលជន​សង្ស័យ​០៥​នាក់ ឈ្មោះ សួនវិសាល, ឈ្មោះ​ជន យីម, ឈ្មោះ​សួន វិចិត្រ, ឈ្មោះ​កុច កុយ និង​ឈ្មោះ​ឆាយ ឲ្យ​មក​ធ្វើ​ជាកម្ម​ករបូមខ្សាច់ (ចំណុច​កើត​ហេតុ ខាង​លើ) ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន នោះ។ ហើយ​នៅ​ក្នុង​អំឡុង​ចាប់​ពីខែមករា ឆ្នាំ​២០១៨ ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ ម៉ោង​២១​នោះ​ក្រុម​ជន​សង្ស័យ​ទាំង​០៥​នាក់ បាន​នាំ​គ្នា​លួច​បូម​ប្រេង​ម៉ាស៊ូត នៅ​ក្នុង​ការដ្ឋានបូមខ្សាច់ ក្នុង​មួយ​ខែ២ដង ក្នុង​១ដង ២កាន យក​ទៅ​លក់​ឲ្យ​គេយក​លុយ​ស៊ី​ចាយ​អស់។ លុះ​ដល់​ចុង​ខែ​កក្កដា ឆ្នាំ​២០១៨ ដើម​បណ្តឹង​បាន​ទៅ​ពិនិត្យ ប្រេង​ម៉ាស៊ូត​នៅ​ក្នុង​ស៊ី​ទែន​ឃើញ​បាត់​ប្រេង​អស់​១៣០០លីត្រ។ រហូត​ដល់​ថ្ងៃ​ទី១៤ ខែ សីហា ឆ្នាំ​២០១៨ ម៉ោង​១៥​ដើម​បណ្តឹង​បាន​ហៅ​ជន​សង្ស័យ​០៤​នាក់​ខាង​លើ មកសួរ​នាំ ពេល​នោះ​ជន​សង្ស័យ​ទាំង​០៤​នាក់ បាន​សារ​ភាពពី​រឿង​ហេតុ ទាំង​អស់ ដើម​បណ្តឹង​ក៏​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​០៤​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់​ការ​តាម​ច្បាប់។ ចំណែក​ជន​សង្ស័យ​ម្នាក់​​ទៀត​ឈ្មោះ ឆាយ បាន​ទៅ​ស្រុក​កំណើត​បាត់។
ចំពោះ​ជន​សង្ស័យ​ខាង​លើ​នេះ​សមត្ថកិច្ច​ប៉ូលិស​កសាង​សំណុំ​រឿង​និង​បញ្ជូន​ខ្លូនជន​សង្ស័យ​ទាំង​អស់​នោះ​ចាត់​ការ​តាម​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង