ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពី​បែក​ការ រថយន្ត​បាកុង​របស់​ឧកញ៉ាស៊ឹង សំអុល, តុប វីដា, ប៉ោ សំអឿន ចេញ​ពី​ព្រៃ​កុងៗ មក ដល់​ទី​រួម​ស្រុក​កោះ​ញែក វិញ

74

មណ្ឌល​គិរី៖ បន្ទាប់ពី​បែក​ធ្លាយពី​សកម្មភាព​ឧកញ៉ាស៊ឹង សំអុល, តុប វីដា និង​ប៉ោ សំអឿន កេណ្ឌ​ប្រមូល​ប្រជា​ពលរដ្ឋ និង​យក​រថយន្ត​បាកុង ត្រាក់ទ័រ កាឡេថងជា​ច្រើន​គ្រឿង​​ទៅ​អូស និង​ដឹក​ឈើ នៅ​ព្រៃ​កុងៗ ដែន​ជម្រក​សត្វ​ភ្នំព្រេច ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប ស្រាប់តែ​មាន​អ្នក​ផ្តល់​ដំណឹង​ដល់​ឈ្មួញ ទើប​គេ​ឃើញ​រថយន្ត​បាកុង ត្រាក់ទ័រ និង​កាឡេថង មួយ​ចំនួន​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុម​ហ៊ុន​ដាយថាន ។ ដោយ​ឡែក​រថយន្ត​បាកុង​ខ្លះ​បាន​ចាក​ចេញ​ពី​ព្រៃ​មក​ដល់​ទី​រួម​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី ប្រហែល​ជា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨ ។
រថយន្ត​បាកុង​ទាំង​នោះ ភាគ​ច្រើន​គឺជា​របស់​សមត្ថកិច្ច ប៉ុន្តែ​ពួក​គេ​បាន​ជួល​ឲ្យ​ឧកញ៉ា​ទាំង​បីររូប​ខាង​លើ ក្នុង​នោះ​គេ​បាន​សង្ស័យ​ផង​ដែរ​ថា លោក ភោគ ចន្ធី ដែល​ជា​សមត្ថកិច្ច​នៅ​ខេត្ត​មណ្ឌល​គិរី អាចជា​អ្នក​ផ្តល់​ដំណឹង​ដល់​ឈ្មួញពី​ផែនការ​បង្ក្រាប ដោយ​សារ​គាត់​កន្លង​ទៅ​គឺជា​អ្នក​រត់​ការបទ​ល្មើស​ព្រៃ​ឈើតែ​ម្តង នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី ជា​មួយ​នឹង​ដៃ​ជើង​របស់​គាត់​ជា​ច្រើន​នាក់​ទៀត ។ ប៉ុន្តែ​ពាក់​ព័ន្ធ​​ករណី​នេះ អង្គភាពនគរ​វត្ត មិន​អាចសុំការ​បំភ្លឺ​បាន​ទេពី​លោក ភោគ ចន្ធី ពាក់​ព័ន្ធ​​នឹង​ការ​រិះគន់ នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដោយ​គ្មាន​​លេខ​ទូរស័ព្ទ ។
សូម​បញ្ជា​ក់ថា៖ ផែនការ​បំផ្លាញ​ព្រៃ​ឈើ​ដែល ប្រព្រឹត្ត​ឡើង​ដោយ ឧកញ៉ាស៊ឹង សំអុល, តុប វីដា, ប៉ោ សំអឿន ត្រូវ​បាន​បែក​ធ្លាយ ហើយ​កម្លាំង​សមត្ថកិច្ច​នៅ​ខេត្ត​មណ្ឌល​គិរី ព្រម​ទាំង​អាជ្ញាធរ​ផង​ដែរ ដែល​បាន​ទទួល​កញ្ចប់​ពី​ករណី​រត់​ការបទ​ល្មើស​ឈើ មួយ​ចំនួន​កំពុង​ភ័យព្រួយ រសើបខ្នង ដេក​មិន​លក់ បក់​មិន​ល្ហើយ ស្លន់ស្លោរ បន្ទាប់ពីបទ​ល្មើស​ទាំង​នេះ​បែក​ធ្លាយ ស្អុយ ក្លិន​ដូច​បែក​ពាងប្រហុក​នោះ​មក ៕

អត្ថបទដែលជាប់ទាក់ទង