ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាបូប ខ្សែក្រវ៉ាត់និងស្បែកជើងម៉ាក Pedro&Charles.Keith ក្លែងក្លាយជាច្រើនត្រូវបានប៉ូលីសដកហូតនៅក្នុងផ្សារ ទំនើបៗចំនួន៤នៅក្នុងរាជធានីភ្នំពេញ

165

 

ភ្នំពេញ៖ ផលិតជាច្រើនដូចជាកាបូប ខ្សែក្រវ៉ាត់និងស្បែកជើងម៉ាក Pedro&Charles.Keith ជាច្រើនត្រូវបានប៉ូលីសដកហូតនៅក្នុងផ្សារ ទំនើបៗចំនួន៤នៅក្នុងរាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹងពីក្រុមហ៊ុនចោទប្រកាន់ថាបានលក់ផលិតផលក្លែងក្លាយធ្វើអោយខូចម៉ាករបស់ក្រុមហ៊ុន។

   ប្រតិបត្តិការនេះបានធ្វើឡើង នៅថ្ងៃទី១៤ ១៥ ខែសីហា ឆ្នាំ២០១៨ ដោយបានការអនុញ្ញាត្ដិពីលោកឧត្ដមសេនីឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកសេនីយ៍ទោឡុង ស្រេងអនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញសហការជាមួយនិងអាជ្ញាធផ្សារ និងមានការសម្របសម្រួលពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យនិងធ្វើការដកហូតតាមពាក្យបណ្ដឹងក្រុមហ៊ុន M.W METROPOLITAN INTERNATiONAL BRANDS Co,Ltd ផលិតផលកាបូប ខ្សែក្រវ៉ាត់និងស្បែកជើងដែលមានម៉ាក Pedro&Charles.Keith ក្លែងក្លាយចំនួន៤ផ្សារ ក្នុងនោះរួមមានផ្សារ អូរឫស្សី៩តូប ផ្សារធំថ្មី៨តូប ផ្សារផេនសល៧តូប ផ្សារអូឡាំពិក៤តូបនិងផ្សារបឹងកេងកង៦តូប ។ជាលទ្ធផលសមត្ថកិច្ចប៉ូលីសដកហូតបានកាបូបចំនួន១៥០ ស្បែកជើង១៤៩គូរនិងខ្សែក្រវ៉ាត់៩ ។

   បច្ចុប្បន្នវត្ថុតាងត្រូវបានយរក្សាទុកនៅនាយកដ្ឋានដើម្បីបន្ដនីតិវិធី។

   លោកសេនីយ៍ទោឡុង ស្រេងបានអំពាវនាវអោយបងប្អូនអាជីវកគួរតែបញ្ឍប់ការតាំងលក់និងចែកចាយទំនិញក្លែងក្លាយតទៅទៀត ត្រូវយល់អំពីការធ្វើពាណិជ្ជកម្មនៃការប្រកួតប្រជែងដោយស្មោះត្រង់ផងទៅ ជៀសវៀងបញ្ហាប្រឈមផ្លូវច្បាប់ ស្ដីពីម៉ាក ពាណិជ្ជនាមនិងការប្រកួតប្រជែងដោយស្មោះត្រង់ មាត្រ១១ចំណុចខ។ អ្នកនាំចូលនិងអ្នកដែលលួចផលិតទំនិញក្លែងក្លាយគួរតែបញ្ឍប់៕

អត្ថបទដែលជាប់ទាក់ទង