ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​សង្ស័យ​ពាក់​ព័ន្ធ​​ករណី​ឃាតក​ម្ម លើ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ត្រូវ​បាន​ឃាត់​ខ្លួន​បាន​ហើយ បន្ទាប់ពី បាន​ធ្វើ​ការ​ស្រាវជ្រាវ អស់​រយៈ​ពេល​៧​ម៉ោង​

354

ក្រុង​សៀមរាប​: កាលពី​ចន្លោះ​វេលា​ម៉ោង​៣-​ទៅ​ម៉ោង​៤:០០​នាទី​ព្រឹក ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​ទី១១ ភូមិ​ឆ្លកអណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប មាន​ករណី​ប្រទះ​ឃើញ សព ជនរង​គ្រោះ​ឈ្មោះ ហុឹម វណ្ណារ៉ូ ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។

បន្ទាប់ពី​ទទួល​សេចក្តី​រាយការណ៍​ពីបងប្អូនប្រជា​ពលរដ្ឋ និង ដោយ​មាន​បទ​បញ្ជា​រ​យ៉ាង​ម៉ឺងម៉ាត់ពី​លោក ឧត្តមសេនីយ៍​ទោ ទិត្យ ណារ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ក៏​ដូចជា​លោក​ឧត្តមសេនីយ៍​ត្រី ភឹង ចិន្តារ៉េត ស្នងការរង​ទទួល​ផែនព្រហ្មទណ្ឌ នគរបាល​ក្រុង​សៀមរាប​​ដឹក​នាំ​​ដោយ​លោក​វរសេនីយ៍ឯកទេព ចាន់ណា អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើ​ការ​រក្សា​និង​ពិនិត្យ​កន្លែង​កើត​ហេតុ ហើយ​បើក​ការ​ស្រាវជ្រាវ ។

លទ្ធផល​ពិនិត្យ​កន្លែង​កើត​ហេតុ និង​នៅ​លើសាកសពជនរង​គ្រោះ មាន​ស្នាម​ចាក់​ដោយ​កាំបិត​ចំនួន​១០​ចំណុច ដោយ​ឡែក​សម្ភារ​ះ​ទ្រព្យ​សម្បត្តិ​របស់​ជនរង​គ្រោះ​មិន​មាន​ការ​បាត់​បង់​ឡើយ យើង​បាន​សន្និដ្ឋាន​ថា​ករណី​នេះ ជា​ករណី​គំនុំ។

លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​អោយ​ដឹងថា បន្ទាប់​ពីរ​ូប​លោក បាន​ធ្វើ​ការ​ស្រាវជ្រាវ យ៉ាង​យក​ចិត្ត​ទុក​ដាក់ អស់​រយះ​ពេល​៧​ម៉ោង នៅ​វេលា​ម៉ោង​១៣:០០​នាទី​ថ្ងៃ​ខែ​ដ​ដែល មន្ត្រី​នគរបាល​យុត្តិធម៍​យើង បាន​ធ្វើ​ការ​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ និង​នាំ​ខ្លួន​យកមក​ធ្វើ​ការសាកសួរ។

ជន​សង្ស័យ​មាន​ឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មាន​ទី​កន្លែង​កំណើត នៅ​ភូមិ​ដើម​ចន្ទ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជាភរិយា របស់​ជនរង​គ្រោះ ។


ជន​សង្ស័យ​បាន​ឆ្លើយសារភាពថា មុន​ពេល​កើត​ហេតុ កាលពី​យប់​វេលា​ម៉ោង​២៤:២៥​នាទី ឆ្លង​ចូល​ថ្ងៃ​ទី១៥ខែ​សីហា នៅ​ចំណុច​ផ្ទះ​របស់​ជន​សង្ស័យ ស្ថិត​ក្នុង​ក្រុម​ទី១១ ភូមិ​ឆ្លកអណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប​ជន​សង្ស័យ​បាន យក​ទូរសព្ទ​័ ខល​ទៅ​ជនរង​គ្រោះ ឈ្មោះ​ហុឹម វណ្ណារ៉ូ ដើម្បី​​អោយ​មក​ជួយ​យក​កូន ទៅ​មន្ទី​ពេទ្យ ព្រោះ​កូន​ឈឺ​ហើយ​ក្អួត​ចេញ​មកឈាម តែជនរង​គ្រោះ​បាន​តប​វិញ​ថា ចាំស្អែក​ទៅ ។លុះ​ដល់​វេលា​ម៉ោង​០១:១៣​នាទី​ជន​សង្ស័យ​បាន​ធ្វើ​ការខល​ទៅ​ម្តង​ទៀត ដោយ​ប្រាប់​ជនរង​គ្រោះ​ថា បងឆាប់មកៗ​កូន​យើង​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ ជនរង​គ្រោះ​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ធ្វើ​ការ ដើម្បី​​ទៅ​យកជន​សង្ស័យ​និង​កូន​ទៅ​មន្ទី​ពេទ្យ។លុះ​ដល់​វេលា​ម៉ោង​១:៣០​នាទី ជន​សង្ស័យ​ក៏​ខលមកជនរង​គ្រោះ​ម្តង​ទៀត សួរថា “បង​ដល់​ណា​ហើយ?”ជនរង​គ្រោះ​បាន​ឆ្លើយថា ដល់​ផ្លូវ​គ្រួសក្រហម ហើយ​ជនរង​គ្រោះ​បាន​ប្រាប់​ជន​សង្ស័យ​ថា អោយ​ចេញ​មក​នៅ​ចាំ​មុខ​ផ្ទះ។ជន​សង្ស័យ​បាន​ចេញ​មកចាំ​ដោយ​មិន​អោយ​សមាជិក​ក្នុង​គ្រួសារ​ដឹង​ឡើយ បន្ទាប់ពី​បាន​ជួប​គ្នា ហើយ ក៏​នាំ​គ្នា​ជូន​កូន​ទៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ពេល​ទៅ​ដល់ ហើយ​ជន​សង្ស័យ​បាន​អោយ​ទូរសព្ទ​័​ទៅ​ជនរង​គ្រោះ ហើយ​ក៏​នាំ​កូន​ចូល​ក្នុង​មន្ទី​ពេទ្យ ។លុះ​ចេញ​ពីមន្ទី​ពេទ្យ​វិញ ជនរង​គ្រោះ​(ស្រវឹង)​និង​ជន​សង្ស័យ បាន​នាំ​គ្នា​ជិះ​ម៉ូតូ នាំ​កូន​មក​ផ្ទះ​វិញ ក្នុង​អំឡុង​ពេល​ជិះ​ម៉ូតូ ត្រឡប់​មក​ផ្ទះ​វិញ ជន​សង្ស័យ​បាន​លួងលោម អោយ​ប្តី​ត្រឡប់​មក​នៅ​ផ្ទះ​វិញ​ជុំ​គ្នា​វិញ
តែជនរង​គ្រោះ​មិន​ព្រម ។​ពេល​ជិត​ដល់​កន្លែង​កើត​ហេតុ ចន្លោះ​ម៉ោង​២-​ម៉ោង​៣:០០​នាទី​ជន​សង្ស័យ បាន​និយាយ​ថា “​ធ្វើ​ប្តីអាចម៍អី គ្រាន់​តែ​កូន​ឈឺ​មិន​ជួយ​មើល​”​រួច​ហើយ​ជន​សង្ស័យ​បាន​ប្រាប់​ជនរង​គ្រោះ​អោយ​ឈប់​ម៉ូតូ ដើម្បី​​ចុះ​ដើរ​ពរ​កូន ពេល​នោះ​ជនរង​គ្រោះ​បាន​បាន​យកកាំបិតចិត​បន្លែ​រ មករុញបម្រុង​ចាក់​ជន​សង្ស័យ បណ្តាល​អោយ​ជន​សង្ស័យ​ដួល ទៅ​លើដី រីឯ​ជនរង​គ្រោះ​ក៏​ដួល​ដែល ពេល​នោះ​ដែរ​កូន​របស់​ពួក​គេ បាន​ស្រែកយំ​ខ្លាំង ដោយ​ឃើញ​ជនរង​គ្រោះ​ដួល​ដែល ជន​សង្ស័យ បាន​ឆក់យកកាំបិតពី​ដៃ​ជនរង​គ្រោះ បណ្តាល​អោយ​មុត ម្រាមមេ​ដៃ​ឆ្វេង។​ក្រោយ​បាន​កាំបិត​ហើយ​ជន​សង្ស័យ ក៏​បាន​ចាក់​ទៅ​លើជនរង​គ្រោះ​ជាប្តី ត្រង់​ចំណុច​ពោះ ជា​ច្រើន​កាំបិត បន្ទាប់មកជន​សង្ស័យ បាន​ប្រឹង​ក្រោក ដោយ​ភ័យ​ខ្លាច​ប្តីងើបមក​ធ្វើ​បាប​ខ្លួន​និង​កូន ជន​សង្ស័យ​ក៏​បាន​យកកាំបិត ចាក់​ខាង​ក្រោយ​ខ្នងជនរង​គ្រោះ បន្ថែម​ទៀត ដោយ​មិន​ដឹងចំ​កន្លែង​ណា​ខ្លះ​នោះ​ទេ។បន្ទាប់មកជន​សង្ស័យ​បាន​ពរ​កូន រត់​ចូល​ក្នុង​ផ្ទះ​វិញ ។លុះ​ដល់​វេលា​ម៉ោង​៥:០០​នាទី ជន​សង្ស័យ បាន​យកសម្លៀក​បំពាក់​ដែល​ស្លៀក​ពិយប់​នោះ​ទៅ​បោកគក់សម្អាត ដើម្បី​លាក់បាំងកុំ​អោយ​គេដឹង ប៉ុន្តែ​នៅ​តែ​មិន​អាចលាក់បាំងពី​សមត្ថកិច្ច​យើង​ឡើយ។

យោង​តាម​ចម្លើយ​សារភាព ជន​សង្ស័យ និង​វត្ថុ​តាង​ដែល​ដកហូត​បាន ត្រូវ​បាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​​តុលា​ការ​ចាត់​ការ​តាម​និតិ​វិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង