ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ដង្កោ​ចុះ​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ សង្កាត់​ជើងឯក ,​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​

166


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​បន្ត​ចុះ​ថ្លែងអំណរគុណ​បង​ប​ប្អូន​ប្រជាពលរដ្ឋ​នៅ សង្កាត់​ជើងឯក ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​រហូតដល់​ទៅ​៧១,២១​ភាគរយ​នៃ​ចំនួន​អ្នក​បាន​បោះឆ្នោត​សរុប​។​
​ក្នុងនោះ​លោក​អភិបាលខណ្ឌ​ក៏បាន​សំណេះសំណាល​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជើងឯក និង​ទទួលយក​សំណើ សំណូមពរ ព្រមទាំង​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​បើ​សំណូម​ណា​សាលាខណ្ឌ​អាច​ដោះស្រាយបាន​ដោះ​ជូន​ភ្លាម​តែបើ​រឿង​និង​សំណើ​រណា​មិនអាច​ដោះស្រាយបាន​នៅ​ថ្នាក់​ខណ្ឌ​លោក​នឹង​លើកយក​សំណូមពរ​នេះ​ទៅ​ដាក់ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​បន្តទៀត​៕


អត្ថបទដែលជាប់ទាក់ទង