ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ ចាប់ពីរមនីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យបានបញ្ចប់ការដ្ឋានទាំងស្រុងហើយ

91

ភ្នំពេញ៖ គម្រោងជួសជុល មហាវិថីព្រះនរោត្ដមដែលខូចខាតដោយទឺកជំនន់របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីរមនីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យបានអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្របញ្ចប់ហើយ កាលពីម្សិលម៉ិញនេះ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់មហាវិថីព្រះនរោត្ដមចាប់ពីរង្វង់មូលរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ ក្រុមការងារបានធ្វើការជួសជុលសំបុកមាន់ ធ្វើគ្រឹះកាលពីពាក់កណ្តាលខែមករាឆ្នាំ២០២១និងបានបញ្ចប់ការជួសជុលគ្រឹះ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២១ ក្រុមការងារបានចាប់ផ្ដើមធ្វើការអ៊ុតកៅស៊ូAC កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ ហើយគិតមកដល់ថ្ងៃទី១១ខែមិនាឆ្នាំ២០២១នេះការដ្ឋានទាំងមូល បានបញ្ចប់ជាស្ថាពរហើយ ដោយអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រទទឹង ១៦ម៉ែត្របណ្តោយប្រវែង២១៥០ម៉ែត្រ ចាប់ពីរង្វង់មូលវត្តភ្នំដល់មានឯករាជ្យ

   មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា នៅក្នុងខណ្ឌដូនពេញ គម្រោងជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់កន្លងមកនេះ មានចំនួន១៦ខ្សែ ។ប៉ុន្តែមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារួចរាល់ចំនួន ១១ខ្សែហើយ  ពោលគឺកំណាត់មហាវិថីព្រះនរោត្តមនេះគឺជាកំណាត់ផ្លូវទី១១របស់គម្រោងរដ្ឋបាលរាជធានីភ្នំពេញ។

   រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

 

 

អត្ថបទដែលជាប់ទាក់ទង