អភិបាលរងខេត្តប្រចាំការនៅស្រុកល្វាឯម ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
ភ្នំពេញ៖លោកនុត ពុធដារា អភិបាលរងខេត្តកណ្ដាលប្រចាំការនៅស្រុកល្វាឯម ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ១៩ និងសំណេះសំណាលជាមួយលោកយាយ លោកតា ដែលមកទទួលវ៉ាក់សាំង កូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកល្វាឯម។
ក្នុងឱកាសនោះលោកអភិបាលរងខេត្តក៏បានអញ្ជើញពិនិត្យការទទួលបងប្អូនកម្មករដែលធ្វើដំណើរពីប្រទេសថៃ មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាកោះរះ ស្រុកល្វាឯម៕