ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដៅពីក្រមសីលធម៌ មុខចេញប្រកួត Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី

129


​ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីវិន័យ និងក្រមសីលធម៌ សម្រាប់គណៈប្រតិភូ និងកីឡាករ-កីឡាការិនីចំនួន៥៩នាក់ ទាំង១៣ប្រភេទកីឡា ត្រៀមចូលរួម ប្រកួតកីឡាអាស៊ីហ្គេម “Asian Games” ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២ ខែកញ្ញានៅទីក្រុង Jakarta និង Palembang នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ ។

ពិធីនេះមានការអញ្ជើញ ចូលរួមពីលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡាជាតិ ។

​វាគ្មិនដែលអញ្ជើញ ចូលរួមឧទ្ទេសនាម ក្នុងសិក្ខាសាលានេះ មានលោក វ៉ាត់ ចំរើន ឧទ្ទេសនាមពីវិន័យ និងក្រមសីលធម៌​ក្នុងការប្រកួត និង ការស្នាក់នៅអម្លុងពេលប្រកួត ។ លោកវេជ្ជបណ្ឌិតស្ដើង ជាធ្វើបទបង្ហាញពីការ ទទួលទានចំណីអាហារ និងការប្រឆាំងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡា ។ លោកព្រំ វណ្ណា រឿន មន្ត្រីការិយាល័យ ទទួមបន្ទុក ខាងប្រឆាំងការប្រើប្រាស់ សារធាតុឌូពីង បង្ហាញពីរបៀបយល់ដឹង ពីដូពីងតាមប្រព័ន្ធអេឡិចត្រូនិក ។

លោក ប៊ូ ជុំសេរី ក៏ធ្វើបទបង្ហាញពី ក្រមសីលធម៌របស់កីឡាករ-កីឡាការិនី តាំងពីពេលចេញដំណើរ ការស្នាក់នៅអម្លុងពេលប្រកួត និងការត្រឡប់មកវិញ ។

លោក វ៉ាត់ ចំរើន ក៏បានធ្វើការក្រើនរំលឹក​ ពីប្រសាសន៍របស់ សម្ដេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយ អ្នកដែលត្រូវទៅ ប្រកួតកីឡាអាស៊ីទាំងអស់ ថាជាកីឡាករ-កីឡាការិនី ត្រូវតែរក្សាក្រមសីធម៌ សេចក្ដីថ្លៃថ្នូរ និងកុំមានកំហឹង នៅពេលដែលខ្លួន ប្រកួតចាញ់ ។ មិនតែប៉ុណ្ណោះមិនត្រូវប្រើប្រាស់ ដាច់ខាតនូវសារធាតុ លើកកម្លាំងដែលគេហាម មិនឲ្យប្រើប្រាស់នៅក្នុងកីឡា៕

អត្ថបទដែលជាប់ទាក់ទង