ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​១៣ ខែមីនា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ៤១​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២៤​នាក់

65

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ០៨​និង​២០ ព្រឹក ថ្ងៃទី ១៤ មីនា ២០២១ រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣១​នាក់ ឆ្លង​សហគម​ន៌​ទាំងអស់ និង​មាន​ជាសះស្បើយ ២៤​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ១៣០៥​នាក់ ចំនួន​សំរាក​ពេទ្យ ៦៥៦​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន ៦៤៧​នាក់ និង ស្លាប់​សរុប ១​នាក់ ។

ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ៕

 

 

អត្ថបទដែលជាប់ទាក់ទង