ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាប្រណាំងកង់បានទទួលការគាំទ្រពីKhmer Vaberages

117

​ភ្នំពេញ:សម្រាប់ឆ្នាំ២០១៨នេះសហព័ន្ធកីឡាប្រណាំងកង់កម្ពុជា បានទទួការជួយឧបត្ថម្ភប្រាក់ចំនួន២៥.០០០ដុល្លារពីក្រុមហ៊ុនKhmer Beveragesដែលគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ។

​ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៥សីហាលោកម៉ៃឃើល សុវណ្ណ ដែលជាតំណាងក្រុមហ៊ុនKhmer Vaberagesបានអះអាងថាទឹកប្រាក់នេះ វាមានទំហំមិនសូវធំមែនតែលោកមានជំនឿចិត្តថា យ៉ាងហោចណាស់ក៏ជាចំណែកមួយ ជួយសម្រាលដល់ការលំបាកខ្លះៗរបស់ព័ន្ធដែរ ។

​លោកបន្តថាកន្លងមកលោកបានជួយដល់ព្រឹត្តិការណ៍ជាច្រើន ដូចជាការប្រណាំងម៉ូតូ ការប្រណាំងកង់ភ្នំ ការ្ ប្រកួតម៉ារ៉ាតុង ពាក់កណ្ដាលម៉ារ៉ាតុង ព្រមទាំងសកម្មភាពកីឡានានាជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍ទន្លេ និងបុណ្យ សមុទ្រ ការប្រកួតបាល់ទាត់ និងសកម្មភាពកីឡាមួយចំនួនទៀត ។ថវិកានេះសម្រាប់ឆ្នាំ២០១៨ ហើយប្រសិនបើក្រុមហ៊ុនមើលឃើញថា សហព័ន្ធមានការរីកចម្រើននោះក្រុមហ៊ុននឹងបន្តជួយនៅឆ្នាំក្រោយទៀត ។

​លោកព្យែរ កាទ្រី(Pierre Catry)អគ្គលេខាធិការរងសហព័ន្ធទោចក្រយាន បញ្ជាក់ថាថវិកានេះសហព័ន្ធយក ទៅប្រើសម្រាប់ការហ្វឹកហាត់ ការបំប៉ន រួមទាំងការចេញទៅប្រកួតថ្នាក់ជាតិ និងបរទេសទៀតផង ។

​លោកវង្ស ខាន់ពៅដែលជាអគ្គលេខាធិការសហព័ន្ធបានចាត់ទុកថា នេះជាកាដូសំខាន់ណាស់សម្រាប់សហព័ន្ធធ្វើការ ពង្រីកសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង