ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹង​វិធានការ​ហាមជក់ ឬ​បង្ហុយផ្សែងបារីនៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ

76

ភ្នំពេញ៖អ្នកនាំពាក្យពិសេសលោកប្រធានាធិបតីហ្វីលីពីន និងលោកអភិបាលរាជធានីភ្នំពេញ បានពិភាក្សាការងារ និង​ពង្រឹង​វិធានការ​ហាមជក់ ឬ​បង្ហុយផ្សែងបារីនៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ កាលពីល្ងាចថ្ងៃទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៨នេះនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ​លោកស្រី​បណ្ឌិត ស៊ូសាន មើកាដូ អ្នក​នាំ​ពាក្យ​ពិសេស​របស់​ លោកប្រធានាធិបតី​សាធារណរដ្ឋ​ហ្វីលីពីន និងជា​បេក្ខភាព​ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាការងារ និង​ពង្រឹង​វិធានការ​ហាមជក់ ឬ​បង្ហុយផ្សែងបារីនៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ​។ លោក ឃួង ស្រេង បានបញ្ជាក់ថា បើគ្រប់ទីប្រជុំជនបរិស្ថានស្អាត ទីក្រុងគ្មានផ្សែងបារី។
ក្នុងឱកាសនោះ ក្រៅពីកោតសរសើរពីការបោះឆ្នោត នៅកម្ពុជា ប្រកបដោយសុវត្ថិភាព និងសន្តិសុខល្អហើយនោះ លោកស្រី ឆ្លៀតសុំឱ្យលោកអភិបាលរាជធានីភ្នំពេញ ជួយគាំទ្របេក្ខភាពលោកស្រី ជាប្រធានអង្គការសុខភាពពិភពលោក ប្រចាំអាស៊ីប៉ាស៊ីហ្វិកថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង