ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកញៀនល្បែងចំនួន៣នាក់ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្តឃាត់ខ្លួនបាន

88


ខេត្តកំពង់ចាមៈ ក្រុមអ្នកញៀនល្បែង ជល់​មាន់​ និង​អាប៉ោង​ចំនួន៣នាក់ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្តឃាត់ខ្លួន ដែលបានលួចលាក់នាំគ្នាមកលេងស្បែង ក្នុងចម្ការស្វាយចន្ទី នៅថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៨​ វេលាម៉ោង​១០​ និង​៣០នាទី​​នៅ​ចំ​ណុច​ចំការ​ស្វាយចន្ទី​ ស្ថិត​ក្នុង​ភូមិ​អូរ​បេង​ ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍
លោកឧត្តមសេនីទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញ​ផែនការ​ងារ ​នគរបាល​ព្រហ្មទណ្ឌ​ ដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ថាញ់​ សុខ​វ៉ុន​ នាយការិយា​ល័យនគរបាលព្រហ្មទណ្ឌ​កំរិត​ស្រាល​ សហការ​ជា​មួយកម្លាំង
ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មេសជ្រៃ​ ចុះ​បង្ក្រាប​ទីតាំង​លួច​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់ ​(ជល់​មាន់​ និង​អាប៉ោង​ដាក់​លុយ​)​ នៅ​ចំ​ណុច​ចំការ​ស្វាយចន្ទី​ ស្ថិត​ក្នុង​ភូមិ​អូរ​បេង​ ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ។ ជាលទ្ធផល​សមត្ថកិច្ច ​បង្ក្រាប​បាន​និងចាប់​ខ្លួន​បាន​មុខ​សញ្ញា​អ្នកលេងបានចំនួន​៣​នាក់​ ៖​ ១-​ឈ្មោះ​ នុត​ វ៉ា​ ភេទ​ប្រុស​ អាយុ​៥០ឆ្នាំ​ ជាតិខ្មែរ នៅ​ភូមិ​ដី​ក្រហម​ ឃុំសូភាស​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ។ ២-ឈ្មោះ​ ឈាង​ ផល្លី​ ភេទ​ប្រុស​ អាយុ​៤៧ឆ្នាំ​ ជាតិខ្មែរ ។ ៣-ឈ្មោះ​ ឃឹម​ ឆ័ង​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ ជាតិខ្មែរ ។
​ទាំង​២នាក់​ មានទីលំនៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេសជ្រៃ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ។
បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាងខាងលើ ​បញ្ជូនទៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង