ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនឈ្នះឆ្នោតហេតុអី មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ នាំគ្នារត់ការ បានតួនាទីក្នុងរាជរដ្ឋាភិបាលថ្មីទៅវិញ?

94

ភ្នំពេញ៖ សំណួរចម្រុះមួយបានសួរគ្នាថា៖គណបក្សប្រជាជន​ឈ្នះឆ្នោតហេតុអីមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច​និងគណបក្សខ្មែររួបរួមជាតិ​នាំគ្នារត់ការ បានតួនាទីក្នុងរាជរដ្ឋាភិបាលថ្មីទៅវិញ? ឬមានមន្ត្រីក្នុងជួររដ្ឋាភិបាលណានោះ​ហ៊ានយកលុយគេហើយសន្យាផ្ដល់តួនាទី​​ និងតំណែងឱ្យមុនដំបូងត្រូវរកដង្កូវ ក្នុងសាច់ជាមុនសិន។ ពាក្យចាស់លោកពោលថា ទឹកហូរតាមប្រឡាយ ទន្សាយរត់តាមប្រឡោះ អញ្ចឹងត្រូវយកយុទ្ធសាស្ត្រតេជោយ៉តមកអនុវត្តទៅឃើញហើយ។

ក្រោយសម្ដេចតេជោប្រកាសព្រមាន អ្នករត់ការគេឃើញគណបក្សហ្វ៊ុនស៊ិនប៉ិចប្រកាស ព្រមានមន្រ្តីដែលរត់ការយកតំណែង ក្នុងរាជរដ្ឋាភិបាល ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោយបង្ហើបដោយសម្តេចតេជោ ហ៊ុន សែន។

ជាក់ស្ដែងគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានដល់មន្រ្តីរបស់ខ្លួនមួយចំនួន ដែលពាក់ព័ន្ធជាមួយនឹងករណីយកលុយរត់ការ ដើម្បីបានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ការចេញលិខិតព្រមាននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា មានមន្រ្តីមួយចំនួននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ យកលុយរត់ការ ដើម្បីទទួលបានតំណែងនៅក្នុងរាជរដ្ឋាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្ស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហានេះ យើងបានហាមឃាត់ដាច់ខាត ព្រោះមិនមែនជានយោបាយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលនាំទៅដល់ការប្រព្រឹត្តអំពើពុករលួយនោះទេ។ បុគ្គលណា ឬក្រុមណានៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានការពាក់ព័ន្ធចំពោះករណីនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕

អត្ថបទដែលជាប់ទាក់ទង