ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួបសំណេះសំណាលមុនចេញទៅប្រកួតជើងឯកយុវជនពិភពលោក

102

​ភ្នំពេញ៖លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF (International Taekwondo Federation)កម្ពុ
ជាបានចូលរួមសំណេះសំណាល និងហ្វឹកហាត់រួមគ្នាជាមួយ កីឡាករតេក្វាន់ដូអាយធីអេហ្វកម្ពុជាដែលគេស្គាល់ជាទូ
ទៅថាជាតេក្វាន់ដូរបស់កូរេខាងជើងនោះ មុនចេញទៅប្រកួតជើងឯកពិភពលោក យុវជនលើកទី១៣នៅទីក្រុងMINSKប្រទេសបេឡារូស ។

​បើតាមការឲ្យដឹងពីលោកកៅ មករាដែលជាអគ្គលេខាធិការរងសហព័ន្ធនោះថា ការចេញទៅប្រកួតនេះកម្ពុជានឹងលេងវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាមចំនួន៣រូប ។ទម្ងន់៥១គីឡូក្រាមមួយរូប ទម្ងន់៥៧គីឡូក្រាម ២រូបទម្ងន់៦៤គីឡូក្រាម៣រូប និង វ័យចាស់មួយរូប ។

​ក្រៅពីនេះលេងវិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅមួយដាន់៤រូបមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ មួយរូប វិញ្ញាសាមេគុនក្រុម បច្ចេកទេសពិសេសឯកត្តជនមួយរូប វិញ្ញាសាបច្ចេកទេសពិសេសក្រុម វិញ្ញាសាសំដែងការពារខ្លួននិង វិញ្ញាសាវាយបំបែកក្ដារឯកត្តជន(Power Braeking) ។

​សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជាចូលរួមប្រកួតជើងឯកយុវជនបែបនេះ ។កាលពីឆ្នាំ២០០២កម្ពុជាបានចូលរួមជាលើកដំបូង នៅកូរេខាងជើងដោយដណ្ដើមបាន មេដាយសំរិទ្ធ១គ្រឿងនេះជាលើកទី២ ហើយដែលកម្ពុជាបញ្ជូនយុវជនពិភពលោកបែបនេះ ។

លោកកែវរ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វបានមានប្រសាសន៍ថាការប្រកួតនឹងប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៨នៅទីក្រុងMINSKនៃប្រទេសបេឡារូសហើយព្រឹត្តិការណ៍នេះអាចនឹង មានប្រទេសចូលរួមចំនួនពី៧០ទៅ៨០ចូលរួមព្រោះជាការប្រកួតកម្រិតពិភពលោកចំណែកសម្រាប់កម្ពុជាបញ្ជូនវ័យយុវជន។

លោកបានបន្តថាសម្រាប់ការចូលរួមប្រកួតលើកនេះ លោកមានជំនឿចិត្តខ្លាំងលើការប្រកួតវិញ្ញាសាមេគុន ឯវិញ្ញាសាប្រយុទ្ធពួកគេនៅថ្មីៗដែលមានអាយុពី១៤ទៅ១៧ឆ្នាំ ។ ទោះជាយ៉ាងណាក៏លោកកែវ រ៉េមីបានសំណូមពរកីឡាករទាំងអស់យក តាមគំរូរបស់រៀមច្បងដែលតែងតែដណ្ដើមបានមេដាយពីគ្រប់វេទិកាប្រកួតក្រៅប្រទេស ។

​លោកសឹម សានត្រានដែលជាអគ្គលេខាធិការរង និងជាតំណាង ក្រុមហ៊ុនភេសជ្ជៈPolygold បានប្រកាសជូន
រង្វាន់ដល់អ្នកបាន មេដាយមាសនូវរង្វាន់ចំនួន៤០០.០០០រៀល មេដាយប្រាក់ចំនួន២៥០.០០០រៀល និងមេដាយសំរិទ្ធចំនួន១០០.០០០រៀល ។លោកទទួលស្គាល់ថាថវិកានេះមិនច្រើនមែន វាជាការលើកទឹកចិត្តដល់ ជ័យលាភីរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង