ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌជំរុញឱ្យមន្ត្រីមូលដ្ឋានត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើងទ្វេរដង

69


ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ពិសេសចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិឲ្យយកចិត្តទុកដាក់ បម្រើសេវាសាធារណៈ និងសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរទ្វេរដង ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើឡើងបែបនេះកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ និងនាយកសាលាទាំងអស់ក្នុងខណ្ឌ។
ជាមួយគ្នានោះដែរលោកអភិបាលបានណែនាំដល់អង្គប្រជុំលើការងារសំខាន់ៗមួយចំនួន រួមមាន៖ យកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរទ្វេរដង, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព បង្កា បង្រ្កាបបទល្មើសគ្រប់ប្រភេទកុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសបទល្មើសលួចឆក់ប្លន់ ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន និងបន្តការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការងារអនាម័យបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង