បង្រ្កាបមុខ សញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ៣ នាក់ ដកហូតវត្ថុតាងបាន ថ្នាំញៀន និងជញ្ជីងថ្លឹង
កំពង់ស្ពឺ ៖ កំលាំងនគរបាលអធិការស្រុកបសេដ្ឋ បង្រ្កាបមុខ សញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ៣ នាក់ ដកហូតវត្ថុតាងបាន ថ្នាំញៀន និងជញ្ជីងថ្លឹង រួមជាមួយសម្ភារៈមួយចំនួន នៅថ្ងៃព្រហស្បតិ៍្ត ទី១៦ ខែសីហា ឆ្នាំ ២០១៨ នៅវេលាម៉ោង ១៣:៣០ នាទី ។
កំលាំងជំនាញអធិការនគបាលស្រុក សហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលអំពឹល បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុចភូមិព្រៃស្រឡែង ឃុំទួលអំពឹល ស្រុកបសេដ្ឋ ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន ៣ នាក់
ឈ្មោះ ហង់ សំបូរ ប្រុស អាយុ ៣០ឆ្នាំនៅភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ឈ្មោះ ចក់ លឹម ប្រុសអាយុ២៣ឆ្នាំនៅភូមិ ព្រៃស្រឡែង ឃុំទួលអំពឹល ស្រុកបសេដ្ឋ ឈ្មោះ ផាត សោភា ស្រី អាយុ ១៨ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន ៤កញ្ចាប់ ( តូច ៣ កញ្ចាប់ , មធ្យម ១កញ្ចាប់ ) ជញ្ជីង សំរាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ កន្រៃចំនួន ចំនួន ៣ ដែកដង្កាប់ ចំនួន ២ ទូរស័ព្ទដៃ ចំនួន ២ គ្រឿង ថង់ផ្លាស់ស្ទិចសំរាប់ច្រកថ្នាំញៀន ចំនួន ៣០ ថង់ និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ។
ករណីខាងលើ ស្រុកបានកសាងសុំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនិតិវិធីបន្ដ៕