ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធីស្វាគមន៍អ្នកប្រដាល់ថៃភីឈីត ឆៃលើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យ

121

​ភ្នំពេញ:លើសង្វៀនBoostrong Fighter On Fireនាព្រឹកថ្ងៃអាទិត្យទី១៩សីហាអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែករង់ចាំស្វាគមន៍​​ អ្នកប្រដាល់ជើងខ្លាំងថៃភីឈីត ឆៃ(Phichhit Chhai)ដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាម ។

​អ្នកប្រដាល់ថៃរូបនេះទំនងជាមិនមែនជាអ្នកខ្សោយឡើយ ទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សូត្រប៊ុនធីបែបនេះ ។ប៊ុនធីវ៉ៃល្អតែចិត្តរបស់គេធំឡើយគេក្លាហាន ប្រសិនបើគូប្រកួតខ្សោយជាងតែបើគូប្រកួតខ្លាំង ឬប្រហាក់ប្រហែលនោះចិត្តរបស់គេតូចតែម្ដង ។ អ្នកប្រដាល់រូបនេះល្អកែង និង ជង្គង់តែបើគូប្រកួតខ្លាំងអាវុធដ៏ពិសិដ្ឋរបស់គេនេះ វ៉ៃចេញលែងរួចតែម្ដង ។

​ចំពោះភីឈីត ឆៃពុំសូវមាននរណាស្គាល់នោះទេព្រោះគេមិនសូវ មានឱកាសមកប្រកួតនៅស្រុកខ្មែរ តែបើតាមការអះអាងរបស់មន្ត្រីខាងផ្គូរផ្គងនោះ ថាអ្នកប្រដាល់ថៃរូបនេះមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ។គេមិនសូវ
ចូលចិត្តលេងកែងក៏ពិតមែនតែកណ្ដាប់ដៃស្នៀតទាត់ និង ជង្គង់របស់គេវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។

​សូត្រ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៨៥ដង ចាញ់២០ដង និងស្មើពិន្ទុ ៤ ដង ។ ចំពោះអ្នកប្រដាល់
ថៃភីឈីត ឆៃវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦សង ចាញ់១១ ដង និងស្មើពិន្ទុ ១ ដង ។ជំនួបរវាងកំ
ពូលអ្នកប្រយុទ្ធទាំង២រូបនេះនរណាឈ្នះនរណាចាញ់ ?៕

អត្ថបទដែលជាប់ទាក់ទង