ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះសិប្បកម្មធ្វើតុទូផ្អើលអ្នកភូមិកោះក្របីទាំងព្រលឹម

130

ភ្នំពេញ ៖ នៅម៉ោង៤ភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានអគ្គីភ័យកេីតឡេីង នៅឃ្លាំងសិប្បកម្ម តុ ទូ ទំហំ ១០ម៉ែត្រ គុណ៩០ម៉ែត្រ របស់ឈ្មោះ វណ្ណ ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិកោះក្របី ផ្លូវ ១១០ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

អ្នកភូមិឱ្យដឹងថា៖ មូលហេតុដែលនាំបណ្តាលអោយភ្លើងសឹប្បកម្មខាងលើ គឺឆេះកំទេចឈេី និងបន្ទប់ដេក មិនមានគ្រោះដល់មនរណាម្នាក់ឡើយ ។បើតាមការសន្និដ្ឋាន អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ក្រោយកើតហេតុគេឃើញលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ និងហៅរថយន្តពន្លត់អគ្គិភ័យ ដោយចេញអន្តរាគមន៍បាញ់ពន្លត់ រហូតរលត់ហើយប្រតិបត្តិការនោះទប់សង្កាត់​បានមិនរាលដាលដល់លំនៅឋាន​ប្រជាពលរដ្ឋក្បែរខាងទេ ។

សមត្ថកិច្ចឱ្យដឹងដែរថា៖ ប្រតិបត្តិការបាញ់ពន្លត់ សមត្ថកិច្ចប្រើប្រាស់រថយន្ត៣គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង