ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល មិនឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ AMOUR ព្រោះគ្មានការត្រួតពិនិត្យ និងប៉ះពាល់ដល់សុខភាព

88

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន មិនឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ AMOUR ដោយផលិតផលនេះគ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ផលិតផលនេះ អាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត និងអាចស្លាប់ដោយសារការគាំងបេះដូង។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ចែកចាយ ផលិតផលឱសថបំប៉នផ្លូវភេទបុរសខុសច្បាប់នេះ ព្រមទាំងប្រមូលមកកម្ទេចចោលជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតឹងរ៉ឺងទៅតាមច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកមួយចំនួន ដែលនាំចូល ចែកចាយកលក់ ផ្សព្វផ្សាយ ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ AMOUR ខុសច្បា​ប់នេះ៕

អត្ថបទដែលជាប់ទាក់ទង