ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ជំរុញឲ្យក្រុមការងារ ជាងគំនូរ និងជាងចម្លាក់ វិមានតុបតែង និងរចនា វិមានឈ្នះ ឈ្នះឱ្យស្របតាមខ្លឹមសារ

333


ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការសាងសង់វិមានឈ្នះ បានចុះពិនិត្យការដ្ឋាន សាងសង់វិមានឈ្នះ ឈ្នះ ដែលកំពុងធ្វើការសាងសង់ ដើម្បីត្រៀមចូលរួមអបអរសាទរខួប លើកទី២០ ទិវានយោបាយឈ្នះ ឈ្នះដែលប្រារព្ធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ក៏ដូចជាក្រុមការងារ ជាងគំនូរ និងជាងចម្លាក់ ត្រូវធ្វើការសាងសង់រៀបចំតុបតែង និងរចនា វិមានឈ្នះ ឈ្នះឱ្យស្របតាមខ្លឹមសារ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដាក់ចេញកាលពីឆ្នាំ១៩៩៦ ធ្វើឱ្យប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម នាំមកនូវសុខ សន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ខឹម សុខ ស្ថាបត្យករសាងសង់វិមាន ឈ្នះឈ្នះ បានរាយ ការណ៍អំពីការដ្ឋានសាងសង់វិមានឈ្នះ ឈ្នះ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ អំពីលទ្ធផល ការងារសាងសង់វិមាន ឈ្នះ ឈ្នះ ដែលរហូតមកដល់ពេលនេះ ក្រុមការងារបានកំពុងរៀប ចាក់បេតុង ក្រាលថ្មម៉ាប និងដាំស្មៅជុំ វិញបរិវេណវិមានឈ្នះឈ្នះ។ នៅលើតួវិមានឈ្នះ ឈ្នះក្រុមការងារសាងសង់បានកំពុងធ្វើពិតានក្នុងតំបន់៧ជ្រុង និងបាញ់ថ្នាំលើតំបន់៥ជ្រុង។ ក្រៅពីនេះ ក៏បានកំពុងរៀបចំបំពាក់ រូបចម្លាក់នាគ គ្រុឌ ជុំវិញតំបន់ ៧ ជ្រុង និងដំឡើងដង ខ្លួននាគនៅលើខឿនទី១ នៃវិមានឈ្នះឈ្នះ។

លោកវីរៈ វិចិត្រករ អ៊ុត រឿន បានរាយការណ៍ជូនសម្តេចពិជ័យសេនា អំពីការធ្វើរូបចម្លាក់ជុំវិញជញ្ជាំងវិមានឈ្នះ ឈ្នះ ផ្ទាល់ដីដែលរូបចម្លាក់ទាំងអស់មានប្រវែង២០០ម៉ែត្រ ហើយក្រុមការងារគូរឆ្លាក់ធ្វើបានជាង ៦០ម៉ែត្រ ហើយក្រុមការងារចម្លាក់ និងធ្វើរួចរាល់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង