ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយ:ពេល១អាណត្តិ មកនេះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

99


លោករដ្ឋមន្រ្តីអ៊ិត សំហេង បានថ្លែងថា ក្នុងរយ:ពេល១អាណត្តិ មកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានជោគជ័យធំធេងគួរជាទីមោទន ធ្វើឱ្យគ្រប់មជ្ឈដ្ឋានអបអរសាទរ ហើយបានផ្តល់នូវទំនុកចិត្ត ជំនឿជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដើម្បីបានបន្តដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាព និងការអភិវឌ្ឍរុងរឿងឆាប់រហ័ស។

នារសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៊ិត សំហេង បានថ្លែងថា តាមរយ:ការផ្សារភ្ជាប់ រវាងរាជរដ្ឋាភិបាល និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឱ្យផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានលទ្ធផលល្អប្រសើរ បំពេញបាននូវភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវះ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរ និងការងារ ការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់សេវាសាធារណ:បានទាន់ពេលវេលា។ កត្តាទាំងនេះទទួលបានការអបអរសាទរ និងទទួលបានការគាំទ្រពីសាធារណជន យុវជន ជាពិសេសពីសំណាក់បងប្អូនកម្មករនិយោជិត ដែលកំពុងទទួលបាននូវមុខរបរ ការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពល្អប្រសើរកើនឡើងជាលំដាប់។

លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ដែលបានខិតខំ បំពេញកាងារទទួលបានជោគជ័យ ក្នុងរយ:ពេលពេញមួយអាណត្តិទី៥នេះ និងសូមខិតខំបំពេញការងារ ដើម្បីពង្រីកនូវសមិទ្ធផលទាំងនេះសម្រាប់អាណត្តិទី៦ បន្តទៀត ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង