ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​៦​នាក់​ របួស​៨​នាក់​

147

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក​(​យប់​៣​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៦​នាក់​(​ស្រី​៣​នាក់​)​ របួសធ្ងន់​ ៦​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៣​នាក់​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៣​នាក់​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៦​គ្រឿង​ រថយន្ត​តូច​ ៣​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ និង​គោ​យន្ត​ ២​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​)​ ​ស្រវឹង​ ១​លើក​​ ប្រជែង​ ១​លើក​(​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ​ ១​លើក​ និង​មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ និង​ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​ រថយន្ត​តូច​ ១​លើក​ និង​រថយន្ត​ធំ​ ១​លើក​ និង​គោ​យន្ត​ ១​លើក​ ។​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តព្រះវិហារ​ ១​លើក​ ស្លាប់​៣​នាក់​(​ស្រី​២​នាក់​)​ របួស​៤​នាក់​(​ស្រី​១​នាក់​)​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​​ ព្រៃវែង​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ និង​ខេត្តមណ្ឌលគិរី​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៦​ គឺ​ថ្ងៃ​ទី​១-១៦​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១២៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៦៧​នាក់​ របួស​សរុប​ ១៤៨​នាក់​ របួសធ្ងន់​ ៩៩​នាក់​ របួសស្រាល​ ៤៩​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង