ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់ផ្ទះ១ខ្នងនិងអំណោយមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រនៅសហគមន៍ដើមស្លែង១ ខណ្ឌច្បារអំពៅ

77
Q
ភ្នំពេញ៖ ផ្ទះ១ខ្នងនិងអំណោយមួយចំនួនត្រូវបាន
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅប្រគល់ជូន
ប្រជាពលរដ្ឋក្រីក្រនៅសហគមន៍ដើមស្លែង១ ដើម្បីសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ នេះជាការគិតគូរបស់អាជ្ញាធរដែលជាម៉ែជាឳរបស់ប្រជាពលរដ្ឋ ពោលគឺបើប្រជាពលរដ្ឋជួបការលំបាកគឺមានអាជ្ញាធរចុះជួយតែម្តង។
  មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅបានអោយដឹងថា
ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅព្រមទាំងលោកអភិបាលរង លោកនាយករង ប្រធានការិយាល័យ មន្រ្តីខណ្ឌ និងសង្កាត់ភូមិប្រធានសហគមន៍ និងប្រជាការពារ  ចុះប្រគល់ផ្ទះ១ខ្នងដល់ប្រជាពលរដ្ឋក្រីក្រឈ្មោះអ៊ូច នី និងប្រពន្ធឈ្មោះ ថោ សារឿន នៅក្នុងសហគមន៍ដើមស្លែង១  សង្កាត់ច្បារអំពៅទី២ ដែលជាអំណោយរបស់លោកអភិបាលខណ្ឌច្បារអំពៅ អស់ទឹកប្រាក់ចំនួន៣២០០$ ក្នុងពិធីប្រគល់នោះលោកអភិបាលបានផ្តល់ប្រាក់បន្ថែមចំនួន១០០$និងអង្ករចំនួន៣០គីឡូក្រាមផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង