ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាយុទើប២ ឆ្នាំសោះក្លាយជាស្តេចជក់បារី ដោយក្នុងមួយថ្ងៃជក់អស់៤០ដើម ម្តាយទិញឱ្យមួយថ្ងៃ២កញ្ចប់

75

ប្រទេសឥណ្ឌូនេស៊ី៖ ក្មេងប្រុស ឈ្មោះ Rapi Ananda Pamungkas មកពីខេត្ត Sukabumi ប្រទេសឥណ្ឌូនេស៊ី ដែលមានអាយុ ទើបតែ២ ឆ្នាំប៉ុណ្ណោះ បានចាប់ផ្តើមរើសយកកន្ទុយបារីប្រើរួច ដែលនៅរាយប៉ាយនៅខាងក្រៅតូបលក់ដូររបស់ម្ដាយខ្លួនមកជក់រាល់ថ្ងៃ ដោយមានពួកក្មេងធំៗជាអ្នកជួយអុជបារីឱ្យទៀត។ប៉ុន្ដែក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ក្មេងនេះចាប់ផ្តើមទម្លាប់ដើរសុំបារីពីម្ចាស់តូបនានាមកជក់។

ដំបូងពួកគេយល់ឃើញថាការសុំបារីរបស់ក្មេងនេះគួរឱ្យស្រឡាញ់ ហើយបានឱ្យបារីទៅវាទាំងកញ្ចប់ៗ រួចសើចចុកពោះពេលឃើញវាអុជបារីជក់ម្តងៗ។តែវាបានក្លាយជាទម្លាប់លែងឡើង ហើយមនុស្សម្នាដែលដើរកាត់ឃើញវាកំពុងជក់បារី តែងចូលទៅយកបារីពីដៃវាគប់ចោល ប៉ុន្តែក្មេងនេះបានបញ្ចេញប្រតិកម្មខឹងច្រឡោត និងសម្លឹងមើលមុខគួរឱ្យខ្លាច។

ក្នុងវីដេអូ គេអាចមើលឃើញ Rapi ឈរជក់បារីពីមួយដើមទៅមួយដើមទៀតដោយមិនខ្វល់ពីការសម្លឹងមើលពីហ្វូងមនុស្សនៅជុំវិញវានោះទេ។

ម្តាយរបស់ Rapi លោកស្រី Maryati អាយុ ៣៥ ឆ្នាំ បានសារភាពថា លោកស្រីបានទិញបារី២កញ្ចប់ក្នុងមួយថ្ងៃឱ្យកូនប្រុសគាត់ជក់ ដើម្បីទប់កុំឱ្យវាខឹងច្រឡោត៕

អត្ថបទដែលជាប់ទាក់ទង