ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

54

ភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ   ដោយមានការសហការនិង សម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះមកយក អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀត នៅសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក ខណៈដែលកាលពីម្សិលម៉ិញបានចុះមកយកអ្នកជម្ងឺចំនួន៧ទីតាំងក្នុងខណ្ឌនេះ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅវេលាម៉ោង១៤និង៤៧នាទីថ្ងៃទី០៥០៤២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ   ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺ០២នាក់ ប្រុស០១នៅចំណុចផ្ទះលេខ៥៧ផ្លូវ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។

    ដួង ចាន់ពិសារ  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អាជីករផ្សារអូឬស្សី

   ប៊ុន សុខលាប  ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី ចំពោះទីតាំង គណៈបញ្ជាការឯក សម្រេចអោយបិទ ហាមចេញ ចូល  ធ្វើចត្តាឡីនៅនឹងទីតាំង០៣នាក់ស្រី០១នាក់រងចាំក្រុមសុខាភិបាល        ចុះមកយកសំណាកជាក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង