ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបញ្ជូនជនបរទេស ចំនួន០១នាក់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួង​មហា​ផ្ទៃ

49

បាត់ដំបង៖ នៅព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ​២០២១​ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកឧត្តមសេ​នីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ស្នង​ការរងទទួលបន្ទុកដឹកនាំ​ផែនការ​ងារអ​ន្តោប្រវេសន៍បាន​ដឹកនាំការិ​យាល័យជំនាញបញ្ជូនជនបរទេសចំនួន​០១​នាក់ទៅកាន់នាយកដ្ឋានជំនាញអន្តោប្រវេសន៍។
១-ឈ្មោះPinhede Herve ភេទប្រុស​ អាយុ៦ ៣ ឆ្នាំជាជនជាតិបារាំង។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​ ១៨​ ខែ​ មីនា​ ឆ្នាំ​២០២១​ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ​បាលស្រុកមោងឫស្សី​ បានជួបប្រទះជន​បរ​ទេសខាងលេីកំពុងធ្វេីដំណេីរដោយថ្មេីជេីង​ ក្នុងមូលដ្ឋាន​ ហើយនៅពេលសាកសួរគាត់បានប្រាប់ថា​រូបគាត់ ជាអ្នក​ទេសចរណ៍ ដេីរពីភ្នំពេញមកដល់ខេត្តបាត់​ដំបង​ ក្នុងគោលដៅទេសចរណ៍​ ប៉ុន្តែនៅជាប់ខ្លួនគាត់មិនមាន​លិខិតឆ្លងដែន(ច្បាប់ដេីម) នោះទេ​គឺ​មានតែលិខិតថតចម្លង​ ហេីយលិ ខិតនោះបានផុតសុពលភាពប្រេីប្រាស់ថែម ទៀត។

ដោយសារភាពមិនច្បាស់លា​ស់របស់គាត់ដូច នេះ​ នគរបាលបាននាំរូបគាត់ទៅកាន់មណ្ឌលចត្តាឡីស័កនៅស្រុកសង្កែ​ អនុវត្តតាមវិធានសុខា ភិបាល​រហូតមកដល់ពេលនេះរូបគាត់បានអនុវត្តការធ្វេីចត្តាឡីស័កត្រឹមត្រូវ​ហេីយ បញ្ជាក់ថា​រូបគាត់(អវិជ្ជមានCOVID-19)ដូច្នេះការិយាល័យជំនាញបានបញ្ជូនរូបគាត់ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង