ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់តាម្នាក់ពីបទរំលោភសេពសន្ថវៈអនីតិជន ២នាក់ត្រូវជាចៅស្រីបង្កើតរបស់ខ្លួន

112

ភ្មំក្រវាញ៖ ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ កែវ នន់ ពីបទរំលោភសេពសន្ថវៈអនីតិជន ២នាក់ត្រូវជាចៅស្រីបង្កើតរបស់ខ្លួន នៅអធិការដ្ឋានស្រុកភ្នំក្រវាញ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​ វេលាម៉ោង ១០ និង ៥នាទីព្រឹក។

សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹង ករណីរឿងរំលោភសេពសន្ថវៈលើអនីតិជនកុមារីចំនួន២នាក់ នៅចំណុចភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ កែវ នន់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានរំលោភសេពសន្ថវៈលើអនីតិជនចំនួន ២នាក់បងប្អូនត្រូវជាចៅបង្កើតរបស់ជនសង្ស័យ។ ជនរងគ្រោះទាំង២នាក់មានឈ្មោះដូចជា៖ ទី១ឈ្មោះ កែវ នួន ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ត្រូវបានចាប់រំលោភនៅអំឡុងឆ្នាំ២០១៧ នៅគុម្ភឬស្សីព្រៃខាងក្រោយផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិឃុំខាងលើ ទី២ឈ្មោះ កែវ ស៊ីណាត ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវបានចាប់រំលោភសេពសន្ថវះនៅអំឡុងខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ក្នុងផ្ទះរបស់ជនសង្ស័យ។ ករណីនេះក្រោយពីជនសង្ស័យឆ្លើយសារភាព សមត្ថកិច្ចជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង