សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឲ្យចុះទៅចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមនិងបក្ខពួក២នាក់ទៀត ដោយសារហ៊ានបង្កើតកម្មវិធីប៉ាតម្សៅរាំច្រៀងល្មើសនិងរដ្ឋបាលរាជធានីភ្នំពេញដែលប្រទេសស្តិតក្នុងដំណាក់ការរីករាលដាលជំងឺកូវីត១៩ កំពុងតែវាយលុកខ្លាំង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃសុក្រទី១៦ ខែមេសា ឆ្នាំ២០២១ស្តិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាក់បំពានទាំង៣នាក់នោះ÷
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ ។
ប្រភពព័ត៌មានពីសមត្តកិច្ចបានឲ្យដឹងថាដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋរសនៅជិតកន្លែងផឹកសុីខាងលើ បានឲ្យដឹងថាដោយពួកគាត់ឃើញមានការផឹកសុីឡូឡានិងរាំច្រៀងប៉ាតម្សៅគ្នានិងមានឡាយរតាមហ្វេសបុកទៀតដោយឃើញហេតុនេះគឺជាការបំពានដែលរដ្ឋបាលរាជធានីភ្នំពេញដាក់ចេញឲ្យទាំងស្រុងទើបឯកឲត្តម ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌមានជ័យចុះទៅជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងថែមទាំងវាយខ្នោះបុរស៣នាក់ ដែលជាអ្នករៀបចំកម្មវិធីរាំ សប្បាយ ច្រៀង និងប៉ាតម្សៅយ៉ាងដូច្នេះ។
ប្រភពបន្តពីសមត្តកិច្ចបានបញ្ជាក់បន្តទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅ នៅក្នុងទីតាំងរបស់ខ្លួន។ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្ត៕