ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ -១៩ មេសា ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ

39

ភ្នំពេញ ៖ លោកជំទាវ ឱន វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សូមប្រកាសព័ត៌មានផ្លូវការ  ជូនសាធារណជនជ្រាបថា៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នឹងចេញសេចក្តីជូនដំណឹងបន្ថែមអំពីការចាក់វ៉ាក់សាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង