រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកអំណោយបរិក្ខាពេទ្យ របស់លោក សុខ ប្រសិទ្ធ ទៅប្រើប្រាស់សម្រាប់ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ដូសទី២
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន នឹងយកបរិក្ខាពេទ្យដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសុខ ប្រសិទ្ធ រដ្ឋលេខា ធិការក្រសួងព័ត៌មាន ទៅប្រើប្រាស់សម្រាប់ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ដូសទី២ នៅក្រសួងព័ត៌មាន ដើម្បីជាការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ។
ជាការចូលរួមបង្ការនិងទប់ ស្កាត់កុំឱ្យមានការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់
វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការនិងអ្នកសារព័ត៌មានទូទាំងប្រទេស សម្រាប់ដូសទី២ ដែលត្រូវដំណើរការចាក់នាពេលខាងមុខនេះ
លោកបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ និងជាប្រធានគណៈ កម្មាធិការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាប្រធានគណៈកម្មាធិការនីតិ កម្មនៃក្រសួងព័ត៌មាន បាននាំយកនូវសម្ភារ
បរិក្ខាពេទ្យមកប្រគល់ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ២០២១ នេះ។
លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសអនុគណ: កម្មការចំពោះកិច្ចចាក់វ៉ាក់សាំ ងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានសំដែងការអរគុណចំពោះឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មាធិការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជា ប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន ដែលបានចូលរួមជួយឧបត្ថម្ភជាសម្ភារបិរក្ខាពេទ្យថវិកា និងអាហារ ជូនដល់ក្រុមការងារ និងក្រុមគ្រូពេទ្យចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងព័ត៌មាន ក្នុងរយ:ពេល កន្លងមកនេះ និង បន្តជួយ សម្រាប់ដំណើរការចាក់លើកទី២ ទៀត ។
លោកបណ្ឌិត សុខ ប្រសិទ្ធ បានជម្រាបជូនថា បរិក្ខាពេទ្យ ដែលយកមកជូននាឱកាសនេះ រួមមាន អាវពេទ្យ ៥ ពាន់អាវ មួកពេទ្យ ៥ ពាន់មួក ស្រោមដៃ ៥ ពាន់ ហើយជា មួយនេះ ក៏ត្រៀមនូវម៉ាស N-95 ចំនួន ៤ ពាន់ម៉ាស និងអាកុល៧ កានស្មើ និង ២១០ លីត្រ ទុកសម្រាប់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រើ ប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ លើកទី២ ក្នុងក្របខណ្ឌក្រសួងព័ត៌ មាន ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការ ក្រសួង ព័ត៌មាន និង អ្នកសារព័ត៌មានទូទាំងប្រទេស កាលពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២O២១ កន្លងមកនេះ លោកបណ្ឌិត សុខ ប្រសិទ្ធិ បានជួយឧបត្តម្ភជាបរិក្ខាពេទ្យ ដល់ក្រុមគ្រូពេទ្យ ម៉ាសសម្រា ប់ក្រុមការងារយុវជនក្រសួង ព័ត៌មាន រួមទាំងផ្តល់ជូនជាថវិកា និងអាហារថែមទៀតផងដែរ សរុបចំណាយនូវថវិកាផ្ទាល់ខ្លួនអស់ប្រមាណជាង ១ ម៉ឺនដុល្លារ ។
សូមបញ្ជាក់ថា សម្រាប់ដំ ណើរការចាក់វ៉ាក់សាំងដូសទី ២សម្រាប់មន្រ្តីរាជការក្រសួង ព័ត៌មាន និងអ្នកសារព័ត៌មាន ទូទាំងប្រទេស គ្រោងធ្វើនៅថ្ងៃទី១៧. មេសា ឆ្នាំ២០២១ ប៉ុន្តែក្នុងករណីបន្ទាន់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការ ពារកូវីដ១៩ក្របខណ្ឌទូទាំងប្រទេស បានចេញសេចក្តីជូន ដំណឹងផ្លូវការអំពីការផ្អាកការចាក់វ៉ាក់សាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ដោយលើក ទៅថ្ងៃទី២០.មេសា នឹងដំណើរការ ឡើងវិញ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕.
សំរិត