អភិបាលខណ្ឌនាំយកអំណោយ សម្ដេចតេជោផ្តល់ជូន គ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័កចំនួន ៨៨ គ្រួសារ នៅផ្សារទួលលៀប
ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរិ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ នេះ លោក ឃឹម ស៊ុន សូដា អភិបាលខណ្ឌកំបូល បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័កចំនួន ៨៨ គ្រួសារ នៅផ្សារទួលលៀប ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ក្រាម មីជាតិ ១កេស ទឹកសុទ្ធមួយកេស និងម៉ាសមួយចំនួន ។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាពិសេសបងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក នៅពេលនេះ និងសូមបួងសួងដល់ទេព្តាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី សូមប្រោសព្រំ បីបាច់ថែរក្សា ការពារ ឃុំគ្រង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យក្នុងបេសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕