ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះកូវីដ-១៩ ការជួលជុលថែទាំផ្លូវនៅតែបន្តធ្វើយ៉ាងសកម្ម អភិបាលខេត្តព្រះវិហារចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមការងារ

120

ព្រះវិហារ ៖ បើទោះបីប្រទេសកម្ពុជាបាននិងកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសំរាប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្តការជួលជុលថែទាំផ្លូវនៅក្នុងខេត្តរបស់ខ្លួនជាប្រចាំ ដោយដៃម្ខាងទប់ស្កាត់ជម្ងឺកូវីដ-១៩និងដៃម្ខាងទៀតធ្វើការអភិវឌ្ឍ។
ដើម្បីជាការលើកទឹកចិត្តដល់ ក្រុមការងារជួសជុល ថែទាំផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ មេសានេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្រុក ចុះសួរសុខទុក្ខ និងបានប្រគល់ជូនថវិកា ម៉ាស់ អាល់កុល ទឹកសុទ្ធ ម៉ី ជូនដល់ ក្រុមការងារជួសជុល ថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ខណៈដែលក្រុមការងារនេះបាននិងកំពុងជួលជុលផ្លូវថ្នល់នៅទីរួមស្រុកគូលែន ខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បើទោះកូវីដ-១៩ តែវាមិនជាឧបសគ្គដល់ការស្ថាបនា ជួសជុល ថែទាំផ្លូវថ្នល់ របស់ អាជ្ញាធរខេត្តព្រះវិហារឡើយ ហើយថ្ងៃនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្រុក ចុះសួរសុខទុក្ខ និងបានប្រគល់ជូនថវិកា ម៉ាស់ អាល់កុល ទឹកសុទ្ធ ម៉ី ដល់ ក្រុមការងារជួសជុល ថែទាំផ្លូវ នៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅទីរួមស្រុកគូលែន ខេត្តព្រះវិហារ។
លោកប្រាក់ សុវណ្ណ អភិបាលខេត្ត ក្នុងឱកាសនោះ
បានណែនាំអោយក្រុមការងារ ពន្លឿនការសាងសង់អោយបានលឿនមុនរដូវភ្លៀងធ្លាក់ ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាអោយសំណង់មានគុណភាព។ បន្ថែមពីនេះទៀតអភិបាលខេត្ត បានអប់រំដល់ក្រុមការងារអោយយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាព ត្រូវអនុវត្ត ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីចួលរួមបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង