ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី គ្រោងបង្រួមតំបន់ក្រហម មកនៅទំហំតូចជាងមុន ខណៈជំងឺកូវីដ-១៩ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ

48

 

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែល
លោកអញ្ជើញ ចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម តាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ស្ថានភាពអ្នកឆ្លង covid-19 នៅភ្នំពេញកើនឡើងពីជាង៤០០ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់តួលេខថ្ងៃនេះ អ្នកឆ្លង covid-19 បានធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនអ្នកជម្ងឺកូវីដ-១៩ ។ ដូច្នេះជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុន ឬអាចឈានទៅដល់ការបិទខ្ទប់ ត្រឹមតែលំនៅដ្ឋានដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារនិងរកស៊ីបាន៕

អត្ថបទដែលជាប់ទាក់ទង