ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរដល់ កម្មវិធីចលនានៃក្តីសង្ឃឹមលើកទី៦ និងពិធីប្រកាសគំនិតផ្ដួចផ្តើមបង្កើត «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២»

61

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយអបអរសាទរដល់ កម្មវិធីចលនានៃ ក្តីសង្ឃឹមលើកទី៦ និងពិធីប្រកាសគំនិតផ្ដួចផ្តើមបង្កើត «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២»។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាង ដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការគាំទ្រ និងអបអរសាទរដល់អង្គការសហព័ន្ធសន្តិភាពសកលចំពោះការ រៀបចំ “កិច្ចប្រជុំកំពូលឆ្នាំ២០២១ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ” ក្នុងខែវិច្ឆិកា នាឆ្នាំនេះ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចជួប គ្នាដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលនេះ។ ខ្ញុំសូមគូសបញ្ជាក់ថា ការជឿទុកចិត្តគ្នាគឺជាដើមទុនដ៏សំខាន់ បំផុតនៅក្នុង ដំណើរការនៃការ បង្កើតសន្តិភាព និងការផ្សះផ្សាជាតិ»។

សម្តេចបានបន្ថែមថា «ដើម្បីទទួលបានការជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ។ ខ្ញុំជឿជាក់ថា “ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២” ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញ របស់អ្នក ជំនាញ ព្រមទាំងអ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្ត្ររួមថ្មីមួយ ឆ្ពោះទៅរក ការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ យើងចាំបាច់ត្រូវទទួលស្គាល់ថា ការបង្រួប បង្រួមឧបទ្វីបកូរ៉េដោយសន្តិវិធី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនៅអាស៊ីបូព៌ា និងពិភពលោកទាំងមូល»។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «យើងត្រូវលើកកម្ពស់វិធីសាស្ត្រ បែបពហុវិស័យ និងរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ»៕

អត្ថបទដែលជាប់ទាក់ទង