ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន មេភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ដែលចាប់រំលោភកូនស្រីបង្កើត

170

 

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចាប់ខ្លួនប្រធានភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ ក្រោយពេលចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯង នៅក្នុងបន្ទប់ទឹកបានសម្រេច២ដង ហើយបានបែកធ្លាយរឿងនេះ ដឹងដល់ប្រពន្ធ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិខ្វែ ចំណែក កូនស្រី ដែលរងការចាប់រំលោភនោះ មានអាយុ២២ឆ្នាំ ហើយនាងពុំមែនជាស្រ្តីក្រមុំ ឬមេម៉ាយនោះទេ គឺមានប្ដីរួចទៅហើយ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងលើកទី១ នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយនៅពេលនោះ ជនរងគ្រោះដែលជាកូនស្រី បានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកក្រោយផ្ទះតែម្នាក់ឯង។ ឃើញឱកាសស្ងាត់ ជនសង្ស័យក៏បានដើរចូលទៅតាម ហើយគម្រាមកុំឲ្យកូនស្រីស្រែក និងប្រាប់ដល់ឲ្យក្រុមគ្រួសារដឹង រួចហើយចាប់រំលោភរហូតបានសម្រេច ទើបដើរចេញពីកន្លែងកើតហេតុ ហើយនាងក៏ពុំបានប្រាប់រឿងនេះ ដល់ម្ដាយ ឬប្ដីបានដឹងឡើយ។

ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ខណៈដែលនាងបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកខាងលើនោះ ជនសង្ស័យជាឪពុករូបនេះ ក៏បានដើរចូលទៅគម្រាមសម្លាប់ និងចាប់រំលោភជាលើកទី២ រហូតបានបានសម្រេចម្ដងទៀត ។ បន្ទាប់មកនាង បានលាក់រឿងនេះ ទុកក្នុងចិត្តរហូតដល់ថ្ងៃទី៦ ខែឧសភា ទើប បែកធ្លាយដឹងដល់ម្ដាយ ហើយស្រ្តីជាម្ដាយក៏ប្ដឹងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង។ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើ បានចុះទៅចាប់ខ្លួនបុរសនេះ កសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង